ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សឡើងខ្ពស់ ត្រូវរួមគ្នាទប់លំនឹងតម្លៃទំនិញលើទីផ្សារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សឡើងខ្ពស់ ត្រូវរួមគ្នាទប់លំនឹងតម្លៃទំនិញលើទីផ្សារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សឡើងខ្ពស់ ត្រូវរួមគ្នាទប់លំនឹងតម្លៃទំនិញលើទីផ្សារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សឡើងខ្ពស់ជូនកម្មករកម្មការិនី ត្រូវរួមគ្នាទប់លំនឹងតម្លៃទំនិញលើទីផ្សារ ទើបផ្លែផ្កាពីការដំឡើងប្រាក់ឈ្នួល និងប្រាក់បៀវត្សបានដល់ដៃកម្មករ កម្មការិនី និងមន្ត្រីរាជការគ្រប់ប្រភេទរបស់យើង។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន១២ ដែលជំនួបនេះធ្វើឡើងនៅ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០១៩នេះតទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្មការិនីត្រូវបានអនុវត្ត ១៨២ដុល្លារក្នុងមួយខែ រួមនិងការបើកផ្តល់២សប្តាហ៍ម្តង។ លោកបានបន្តថា ខាងរាជរដ្ឋាភិបាលមិនមានចំណោទនោះទេក្នុងការបើប្រាក់ខែជូនមន្ត្រីរាជការពីរសប្តាហ៍ម្តងចាប់ពីឆ្នាំ២០១៩នេះតទៅ ហើយលោក បានបញ្ជាក់ថា ថវិកាបានត្រៀមរួចរាល់ហើយសម្រាប់ការបើកផ្តល់ជូនដល់មន្រ្តីរាជការផងដែរ៕

អត្ថបទទាក់ទង