ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តសៀមរាប ជួសជុលផ្លូវមិត្តភាពកម្ពុជាកូរ៉េ (KOICA) ភ្ជាប់ពីចំណុចផ្លូវមុខអង្គរខាងកើតផ្សារភូមិភាគ៤ មកស្តុបស៊ីធីអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 62

គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងដំណើរការជួសជុលផ្លូវកូម៉ៃភ្ជាប់ពីចំណុចផ្លូវមុខអង្គរខាងកើតផ្សារភូមិភាគ៤ មកស្តុបស៊ីធីអង្គរ ដោយជួសជុល និងអ៊ុតបេទីម បានប្រវែង ២គីឡូម៉ែត្រ លើប្រវែងសរុបប្រមាណ ៥,៥គីឡូម៉ែត្រ។

សូមបញ្ជាក់ថា នេះជាការដ្ឋានជួសជុលផ្លូវទី២ របស់រដ្ឋបាលខេត្តសៀមរាប ដែលការដ្ឋានជួសជុលផ្លូវទី១ គឺផ្លូវ ៣០ម៉ែត្រ ដែលកំពុងដំណើរពង្រីក និងជួសជុលឡើងវិញទាំងស្រុង។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សុំការយោគយល់ពីសាធារណជនផងដែរចំពោះការលំបាកធ្វើដំណើរនាពេលកន្លងមក ព្រោះថាកំណាត់ផ្លូវទាំង ២ខ្សែនេះ គឺបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងបង្កការលិច និងជ្រាយគ្រឹះ រួមផ្សំនឹងការដឹកជញ្ជូនធ្ងន់ក្នុងពេលកំពុងជន់លិច ជាហេតុធ្វើឲ្យមានការខូចខាតច្រើនក្នុងរដូវវស្សាកន្លងមកនេះ។

លើសពីនេះ អាជ្ញាធរអប្សរាក៏បាននិងកំពុងបំពាក់ភ្លើងបំភ្លឺសាធារណៈ នៅលើកំណាត់ផ្លូវនេះចាប់ពីចំណុចភ្ជាប់ជាមួយផ្លូវមុខអង្គរ មកដល់ចំណុចប្រសព្វជាមួយផ្លូវ ៣០ម៉ែត្រផងដែរ៕

អត្ថបទទាក់ទង