ខ្មែរប៉ុស្ដិ៍ Close

នៅយប់នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នឹងអញ្ជើញចូលរួមឆ្លងឆ្នាំសកល២០១៨ ឈានចូល២០១៩ នៅវិមានឈ្នះឈ្នះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
នៅយប់នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នឹងអញ្ជើញចូលរួមឆ្លងឆ្នាំសកល២០១៨ ឈានចូល២០១៩ នៅវិមានឈ្នះឈ្នះ នៅយប់នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នឹងអញ្ជើញចូលរួមឆ្លងឆ្នាំសកល២០១៨ ឈានចូល២០១៩ នៅវិមានឈ្នះឈ្នះ

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា ថ្ងៃទី ៣១ ធ្នូនេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ ២០១៨ ហើយនៅយប់នេះដែរ លោក និងភរិយា នឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមាន ឈ្នះ ឈ្នះ ដែលទើបសម្ពោធកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនាំកូនចៅមកកំសាន្តសប្បាយនៅវិមាន ឈ្នះ ឈ្នះ ដែលមានកម្មវិធីប្រគុំតន្រ្តី និងស្តង់ពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួចឆ្លងឆ្នាំផងដែរ។ ចំពោះវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារវិញគឺមានលក់ត្រៀបត្រានៅតាមស្តង់ក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា «សូមអញ្ជើញបងប្អូនជនរួមជាតិ ទេសចរជាតិនិងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន ចូលរួមឆ្លងឆ្នាំសកលនៅវិមាន ឈ្នះ ឈ្នះ យប់នេះអោយបានច្រើនកុះករ និងដើម្បីបានឃើញច្បាស់នូវសោភ័ណភាពវិមានប្រវត្តិសាស្រ្តនាពេលរាត្រីទៀតផង។ ខ្ញុំនិងភរិយា សូមប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីសចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខរបរ និងមានលាភសំណាងគ្រប់ៗគ្ នានៅក្នុងឆ្នាំថ្មី ២០១៩ ដែលនឹងចូលមកដល់នៅពាក់កណ្តាលអាធ្រាត្រយប់នេះ»៕

អត្ថបទទាក់ទង