ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីហេតុផលមួយចំនួនដែលត្រូវរំលាយចោលនូវអង្គការចាត់តាំង និងយោធាខ្មែរក្រហម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីហេតុផលមួយចំនួនដែលត្រូវរំលាយចោលនូវអង្គការចាត់តាំង និងយោធាខ្មែរក្រហម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីហេតុផលមួយចំនួនដែលត្រូវរំលាយចោលនូវអង្គការចាត់តាំង និងយោធាខ្មែរក្រហម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការប្រើប្រាស់យុទ្ធសាស្រ្តឈ្នះ ឈ្នះ គឺពុំបានប្រើប្រាស់គ្រាប់កាំភ្លើងឡើយ គឺប្រើប្រាស់ការជឿជាក់ទុកចិត្តលើគ្នាទៅវិញទៅមករវាងខ្មែរនិងខ្មែរដូចគ្នាដោយលោកបានអះអាងថា គឺជាកាតព្វកិច្ចរបស់កូនខ្មែរដែលត្រូវបញ្ចប់ជម្លោះដែលអ្នកជំនាន់មុនបានបង្កើតឡើង។ លោកក៏បានលើកឡើងពីហេតុផលចំនួន៤ ដែលត្រូវធ្វើការរំលាយចោលនូវអង្គការចាត់តាំងរបស់ខ្មែរក្រហម និងយោធាដើម្បីសុខសន្តិភាពយូរអង្វែងរបស់កម្ពុជា។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានឈ្នះឈ្នះ ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់។

ហេតុផលទាំង៤យ៉ាង ដែលត្រូវធ្វើការរំលាយចោលនូវអង្គការចាត់តាំងរបស់ខ្មែរក្រហម និងយោធានោះរួមមាន៖
ហេតុផលទី១- កម្ពុជាត្រូវគោរពតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួនដែលបានចែងថា កម្ពុជាត្រូវគ្រប់គ្រងដោយរាជរដ្ឋាភិបាលតែមួយ ព្រះមហាក្សត្រមួយ កងកម្លាំងប្រដាប់អាវុធតែមួយ។
ហេតុផលទី២- អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ជាអង្គការចាត់តាំងដែលធ្លាប់បានរំលោភសិទ្ធិមនុស្ស និងសម្លាប់មនុស្សរាប់លាន ដែលត្រូវទទួលជោគវាសនា នៃការរលំរលាយបែបនេះ
ហេតុផលទី៣- អង្គការចាត់តាំងនេះ បានដើរចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយខ្លួនឯង ដោយមិនព្រមចូលរួមនៅក្នុងដំណើរការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងដោយសារការបែកបាក់គ្នាតាមរបៀបពាលស៊ីពាល ដោយការកាប់សម្លាប់គ្នាឯង (ប៉ុល ពត សម្លាប់ ស៊ុន សេន, តាម៉ុក ចាប់ ប៉ុល ពត ដាក់ឃុំ),
ហេតុផលទី៤- អង្គការចាត់តាំងនេះ គឺជាអង្គការចាត់តាំង ដែលដឹកនាំបង្កសង្គ្រាមបន្តទៅទៀត ហើយដោយសារនយោបាយឈ្នះឈ្នះ បានប្រមូលមេដឹកនាំ និងកងទ័ពខ្មែរក្រហមចុះចូលអស់ទៅហើយ ដូច្នេះមេដឹកនាំខ្មែរក្រហមគ្មានហេតុផលត្រូវតស៊ូបន្តទៅទៀតនោះទេ ដែលធ្វើឱ្យអង្គការចាត់តាំងនេះត្រូវរលំរលាយដោយខ្លួនឯង៕

អត្ថបទទាក់ទង