ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា ខិតខំបំពេញបេសកកម្មការទូតរបស់ខ្លួន ឲ្យទទួលបាន ជោគជ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 46
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា ខិតខំបំពេញបេសកកម្មការទូតរបស់ខ្លួន ឲ្យទទួលបាន ជោគជ័យ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា ខិតខំបំពេញបេសកកម្មការទូតរបស់ខ្លួន ឲ្យទទួលបាន ជោគជ័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត តែងតាំងថ្មី នៃប្រទេសចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា នៅក្នុងជំនួបនោះលោក វ៉ាង វិនថាន បានបង្ហាញមោទនភាព និងរីករាយ ដែលត្រូវបាន តែងតាំង ជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅពេលនេះ គឺស្របទៅនឹងខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

ក្នុងន័យនេះ លោកបានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះមុខលោកនាយក រដ្ឋមន្ត្រីថា នៅក្នុងការបំពេញ បេសកកម្មការទូតនៅកម្ពុជា លោក នឹងខិតខំ ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញ ទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីផលប្រយោជន៍។ ជាក់ស្តែង សម្រាប់ប្រជាជនប្រទេសទាំងពីរ ជាពិសេសកម្ពុជា ដែលជាមិត្តចាស់មិត្តល្អ និងមិត្តដែកថែបរបស់ចិន។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោក វ៉ាង វិនធាន ដែលត្រូវបានរដ្ឋាភិបាលចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានឯកភាពជាមួយការលើក ឡើងរបស់លោក វ៉ាង វិនធានពាក់ ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា-ចិន ដោយលោក បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានវិវឌ្ឍន៍ជាច្រើនដំណាក់មកហើយ រហូតមកដល់ពេលបច្ចុប្បុននេះ បានក្លាយជាដៃគូរ យុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ និងក្លាយជាមិត្តដែកថែបជាមួយគ្នាទៀតផង។

លោកនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់លោក វ៉ាង វិនធានក្នុងការ បំពេញ បេសកកម្មការទូតរបស់ខ្លួន ធ្វើយ៉ាងណាជំរុញឲ្យទទួល បានជោគជ័យរាល់គម្រោង ដែលមេដឹកនាំប្រទេសទាំងពីរ បានចុះ ហត្ថលេខារួមគ្នា រួចមកហើយ។ លោកនាយករដ្ឋមន្ត្រី ក៏ស្នើឲ្យភាគីចិន បន្តស្វែងរកនូវកិច្ចសហប្រតិបត្តិការ ផ្សេងៗទៀត លើគ្រប់វិស័យ ដើម្បីការរីកចម្រើននៃប្រទេសទាំងពីរ។ លោក ក៏បានជូនពរឲ្យលោក វ៉ាង ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕

អត្ថបទទាក់ទង