ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 23
គ.ជ.ប រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ គ.ជ.ប រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជី បោះឆ្នោតផ្លូវការឆ្នាំ២០១៨ និងចំនួនការិយាល័យបោះឆ្នោត ក្រោមអធិបតីភាព លោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ នៅទីស្ដីការ គ.ជ.ប។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០១៨ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីបានបញ្ចប់ការបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង ការដោះស្រាយបណ្ដឹងតវ៉ា និងបណ្ដឹងជំទាស់ចប់រួចរាល់។

ភាគីពាក់ព័ន្ធដែលចូលរួម កិច្ចប្រជុំនេះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃ តំណាងស្ថាតទូតជប៉ុន តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៦ តំណាងគណបក្សនយោបាយ ចំនួន៩អង្គភាព សារព័ត៌មានចំនួន១១ សរុបចំនួន៦០នាក់។

លោក ឌុច សុន បានថ្លែងថា គ.ជ.ប សម្រេចផ្ដល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ ដូចខាងក្រោម៖

* ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១៩៥,៣៨៥ នាក់
* ប្រជាពលរដ្ឋត្រូវលុបឈ្មោះចេញពីបញ្ជីចំនួន ៥៦,៩៤១ នាក់
* ប្រជាពលរដ្ឋស្នើសុំកែតម្រូវទិន្នន័យចំនួន ១,៥៥៣ នាក់
* ប្រជាពលរដ្ឋផ្ទេរចូលចំនួន ២៦,២២៤ នាក់
* ប្រជាពលរដ្ឋសរុប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ ចំនួន ៨,៥៤៤,៨៨៥ នាក់។

សម្រាប់ការិយាល័យបោះឆ្នោតវិញ លោកបានបញ្ជាក់ថា មានការកើនឡើងចំនួន ៣២៧ ការិយាល័យ (ពី២២,៩៦៧ ការិយាល័យក្នុងឆ្នាំ២០១៧ ទៅដល់ ២៣,២៩៤ ការិយាល័យក្នុងឆ្នាំ ២០១៨)។

សូមជម្រាបថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ គ.ជ.ប នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយបញ្ជីបោះឆ្នោតផ្លូវការនេះ គ.ជ.​ប នឹងបញ្ជូនទៅរក្សាទុកជាឯកសារនៅលេខាធិការដ្ឋាន រាជធានី-ខេត្ត រៀបចំការបោះឆ្នោត និងនៅតាមសាលាឃុំ សង្កាត់ទាំង១,៦៤៦ ទូទាំងប្រទេស៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង