ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីបារាំង ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប្រឈមមុខនឹងមហាបាតុកម្មដ៏ហិង្សារបស់បាតុករអាវកាក់ពណ៌លឿង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 27
ប្រធានាធិបតីបារាំង ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប្រឈមមុខនឹងមហាបាតុកម្មដ៏ហិង្សារបស់បាតុករអាវកាក់ពណ៌លឿង ប្រធានាធិបតីបារាំង ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប្រឈមមុខនឹងមហាបាតុកម្មដ៏ហិង្សារបស់បាតុករអាវកាក់ពណ៌លឿង

នៅទីបំផុត ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បាន សម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងភាព អាសន្នហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីទប់ទល់នឹងបាតុកម្មដ៏ហិង្សារបស់ក្រុមបាតុករអាវកាក់ពណ៌លឿងដែលកំពុងធ្វើឱ្យ សេដ្ឋកិច្ចបារាំងរងគ្រោះយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាង៤សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌​មានរុស្ស៊ី TASS នៅថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា៖ «ជាដំបូង ខ្ញុំសូមប្រកាសពីភាពអាសន្ន ផ្នែកសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេស… ហើយខ្ញុំសូមអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់នៅក្នុង ប្រទេស»។ លើសពីនេះទៅទៀត ប្រធានាធិបតីបារាំងរូបនេះ ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះអំពើហិង្សាប្រឆាំងនឹងអាជ្ញាធរប្រព្រឹត្តឡើងដោយក្រុមបាតុករអាវកាក់ពណ៌លឿងមួយចំនួន។

គួរបញ្ជាក់ថា បើតាមទិន្នន័យចុងក្រោយរបស់ក្រសួងមហាផ្ទៃបារាំង មនុស្សច្រើនជាង៤៥០០នាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះមាន៤០៩៩នាក់ កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស០៤នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្មបាន ផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកាមក៕

ប្រភព៖ Fresh News