ខ្មែរប៉ុស្ដិ៍ Close

សមាជិកនៃស​មាគមកម្ពុជាវៀតណាមអាចស្រាវជ្រាវអំពីព័ត៌មានកូនចៅ អតីតកម្មា​ភិ​បាលកងទ័ពវៀតណាមដែល​បានបាត់បង់គ្រួសារ ឬសាច់ញាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 29
សមាជិកនៃស​មាគមកម្ពុជាវៀតណាមអាចស្រាវជ្រាវអំពីព័ត៌មានកូនចៅ អតីតកម្មា​ភិ​បាលកងទ័ពវៀតណាមដែល​បានបាត់បង់គ្រួសារ ឬសាច់ញាតិ សមាជិកនៃស​មាគមកម្ពុជាវៀតណាមអាចស្រាវជ្រាវអំពីព័ត៌មានកូនចៅ អតីតកម្មា​ភិ​បាលកងទ័ពវៀតណាមដែល​បានបាត់បង់គ្រួសារ ឬសាច់ញាតិ

នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ ជួបពិភាក្សាការងារជាមួយប្រធានសមាគមកម្ពុជា-វៀតណាម នៅសណ្ឋាគារមាលា ទីក្រុងហាណូយ។ ជំនួបនោះគឺក្នុងគោលដៅបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សមាគមក៏ធ្លាប់បានជួបជាមួយលោកនាយករដ្ឋមន្ត្រី កាលពីមុនរួចមកហើយ។ នៅពេលនេះគឺលោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានបើកឱ្យសមាជិកនៃសមាគមអាចស្រាវជ្រាវអំពីព័ត៌មានកូនចៅ អតីតកម្មាភិបាល កងទ័ពវៀតណាម ដែលបានបាត់បង់គ្រួសារ សាច់ញាតិ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅវៀតណាមផងដែរ។

សមាគមកម្ពុជាវៀតណាម គឺមានសមាជិកភាគច្រើនដែលធ្លាប់ធ្វើការនៅកម្ពុជា​ ឬជាកូន ជាចៅ អតីតកម្មាភិបាលកងទ័ពវៀតណាម ដែលធ្លាប់បានចូលរួមចំណែកជួយរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សមាគមនេះ ក៏មានសមាជិកដែលធ្លាប់ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។ សមាគមនេះបានដើរតួនាទីយ៉ាងច្រើនទាំងនៅក្នុងប្រ​ទេស​វៀត ណាម និងកម្ពុជា ជាពិសេសបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្របត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជំរាបជូនប្រតិភូសមា​គមកម្ពុជា-វៀតណាម ពីការរីកចម្រើន របស់សមាគម និងបានសុំឱ្យសមាគម បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរបន្ថែមទៀត៕

 

អត្ថបទទាក់ទង