ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តដំណើរទស្សនកិច្ចផ្លូវការ ២ថ្ងៃទៀត នៅទីក្រុងហាណូយ ប្រទេសវៀតណាម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 57
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តដំណើរទស្សនកិច្ចផ្លូវការ ២ថ្ងៃទៀត នៅទីក្រុងហាណូយ ប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តដំណើរទស្សនកិច្ចផ្លូវការ ២ថ្ងៃទៀត នៅទីក្រុងហាណូយ ប្រទេសវៀតណាម

នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបន្តដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃទៀត នៅទីក្រុងហាណូយ ប្រទេសវៀតណាម
នេះបើតាមការបង្ហោះផ្សាយក្នុង Page Facebook ផ្លូវការរបស់លោក នៅមុននេះ។

សូមជម្រាបផងដែរថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងជួប លោក ង្វៀន ហ៊្វូជុង ប្រធានរដ្ឋ និងលោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភាវៀតណាម។ បន្ទាប់មកទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងចូលរួមកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម និងជួបសមាគមមិត្តភាពកម្ពុជា-វៀតណាមផងដែរ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវៀតណាម គឺដើម្បីពង្រឹង និងពង្រីកនូវចំណងទាក់ទងមិត្តភាព និងសហប្រតិបត្តិការ ព្រមទាំងពិភាក្សាការងារដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរផង និង ពិភាក្សាលើញ្ហាអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផង៕

អត្ថបទទាក់ទង