ខ្មែរប៉ុស្ដិ៍ Close

សិក្ខាសាលាសន្ទនាអន្ដរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនា នៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ ចរាចរណ៍ផ្លូវគោក»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 31
សិក្ខាសាលាសន្ទនាអន្ដរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនា នៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ ចរាចរណ៍ផ្លូវគោក» សិក្ខាសាលាសន្ទនាអន្ដរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនា នៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ ចរាចរណ៍ផ្លូវគោក»

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកអង្គសិក្ខាសាលាសន្ទនា អន្ដរជំនឿសាសនាដើម្បីពង្រឹងសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ ផ្លូវគោក»។

ក្នុងពិធីនេះក៏មានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា, ថ្នាក់ដឹកនាំសាសនា លោក លោកស្រី សីលវ័ន្ដ សីលវតី និងបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនិក នៃគ្រប់និកាយសាសនានៅកម្ពុជា។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅ សាលសន្និសីទចតុមុខ។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានលើកឡើងថា សិក្ខាសាលា នេះត្រូវបានធ្វើឡើង ដើម្បីជជែកពិភាក្សាគ្នា ផ្លាស់គំនិតប្ដូរយោបល់ និងចែករំលែកនូវ បទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍សាសនានីមួយៗ ជៀសផុតពី គ្រឿងញៀន និងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នានាក្នុងសង្គមកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍ និងការរីកចម្រើនជឿនលឿនសម្រាប់សង្គមជាតិខ្មែរ ទាំងមូល។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានគូសបញ្ជាក់ថា ដោយធ្វើការ កោតសរសើរចំពោះក្រសួងធម្មការ និងសាសនា ដែលបានរៀបចំអង្គសិក្ខា សាលានេះឡើង ដែលជាការផ្ដល់កិត្តិយស និងកិត្យានុភាពនៃសុខដុមនីយកម្ម សាសនានៅកម្ពុជា ដូចជាការបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះសេរីភាពនៃជំនឿសាសនារបស់ប្រជាពលរដ្ឋលើឆាកជាតិ និងអន្ដរជាតិ។

បើតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ការអនុវត្តនូវគោល នយោបាយការបង្រួបបង្រួមជាតិ ដែលធ្វើឲ្យសាសនិកនៃសាសនានីមួយៗ នៅកម្ពុជា កាន់តែខិតចូលជិតគ្នា រវាងគម្លាតទាំងឡាយដែលមាននៅក្នុងផ្ទៃក្នុងនៃការប្រតិបត្តិ តាមឱវាទជំនឿសាសនានីមួយៗ និងកាន់តែបានផ្សាភ្ជាប់គ្នាជាមួយការគោរព ដើរតាមមាគ៌ា នៃគោលនយោបាយរាប់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ក៏បានសង្កត់ធ្ងន់ដោយសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលានឹងផ្ដល់ឱកាសសម្រាប់សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានពិភាក្សា ផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ជាប្រយោជន៍ ដើម្បីប្រមូលផ្ដុំនូវគំនិត បញ្ញាញាណ និងវិធានការដ៏ម៉ត់ចត់ និងសម ស្របតាមការវិវត្ដន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទូយសុខដុមនីយកម្ម ក្នុងវិស័យសាសនានៅកម្ពុជា។

សូមជម្រាបថា សិក្ខាសាលាសន្ទនាអន្ដរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយ កម្មសាសនានៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ «សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» នេះនឹងត្រូវបិទនៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា៕

អត្ថបទទាក់ទង