ខ្មែរប៉ុស្ដិ៍ Close

លោក សាយ ឈុំ ផ្តល់ឱវាទសំខាន់ពីរយ៉ាងដល់យុវជនកម្ពុជា ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ របស់សហភាពសហព័ន្ធ យុវជនកម្ពុជា

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 117
លោក សាយ ឈុំ ផ្តល់ឱវាទសំខាន់ពីរយ៉ាងដល់យុវជនកម្ពុជា ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ របស់សហភាពសហព័ន្ធ យុវជនកម្ពុជា លោក សាយ ឈុំ ផ្តល់ឱវាទសំខាន់ពីរយ៉ាងដល់យុវជនកម្ពុជា ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ របស់សហភាពសហព័ន្ធ យុវជនកម្ពុជា

នៅក្នុងឱកាសពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើយុវជនកម្ពុជា នូវឱវាទសំខាន់ ចំនួន២ យ៉ាង។

ឱវាទសំខាន់ៗទាំងពីរនោះ គឺរួមមាន៖
ទី១- ចូលរួមឱ្យកាន់តែសកម្មក្នុងការកសាងអភិវឌ្ឍ ប្រទេសជាតិមាតុភូមិ កម្ពុជាយើងឱ្យក្លាយជាប្រទេសរីកចម្រើនក្នុងតំបន់ជាសង្គមប្រកបដោយ អារ្យធម៌ និងសេចក្តីស្រឡាញ់គ្មានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យ ពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ។

ទី២- យុវជនម្នាក់ៗត្រូវខិតខំរៀនសូត្រលត់ដំខ្លួនក្នុងចលនារបស់ប្រជាជន មហាជន ដើម្បីក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត ដែលមានស្មារតី ស្នេហាជាតិបរិសុទ្ធ មានសមត្ថភាព មានគុណភាព និងមានឆន្ទៈមោះមុត ក្នុងការថែរក្សា ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដីឱ្យបាន រឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។

ទន្ទឹមនេះ លោក សាយ ឈុំ ក៏ថ្លែងកោតសរសើរស្នាដៃសមិទ្ធផល ការងារនានាដែល សហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស សម្រេចបាន គួរជាទីមោទនៈនិងក្តីសង្ឃឹមខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន៕

អត្ថបទទាក់ទង