រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះពិនិត្យការងារត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលនឹងត្រូវប្រារព្ធឡើងនាពេលដ៏ខ្លីខាងមុខនេះ
រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះពិនិត្យការងារត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលនឹងត្រូវប្រារព្ធឡើងនាពេលដ៏ខ្លីខាងមុខនេះ
នាល្ងាចថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះពិនិត្យមើលទីតាំងសំខាន់ៗ នៃការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក ព្រមទាំងបានអញ្ជើញពិនិត្យភ្លើងប្រទីបនានា ដែលបានសាងសង់រួច ត្រៀមតាំងបង្ហាញ និងការតុបតែងភ្លើងពណ៌ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។
ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្រ្តីរាជការនៃសាលារាជធានីភ្នំពេញជាច្រើនរូបទៀតផងដែរ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ ព្រះរាជពិធីបុណ្យអុំទូកនឹងប្រារព្ធចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ៕









