ខ្មែរប៉ុស្ដិ៍ Close

ជប៉ុន ផ្តល់​ជំនួយ​ឥត​សំណង ជិត ៧០ម៉ឺនដុល្លារ សម្រាប់​​អភិវឌ្ឍ​វិស័យ៣ នៅ​កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
ជប៉ុន ផ្តល់​ជំនួយ​ឥត​សំណង ជិត ៧០ម៉ឺនដុល្លារ សម្រាប់​​អភិវឌ្ឍ​វិស័យ៣ នៅ​កម្ពុជា ជប៉ុន ផ្តល់​ជំនួយ​ឥត​សំណង ជិត ៧០ម៉ឺនដុល្លារ សម្រាប់​​អភិវឌ្ឍ​វិស័យ៣ នៅ​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន​ កាលពីថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បាន​​ឯកភាព​ផ្តល់​ថវិកា​ចំនួន​ជាង ៦៨,៣២ម៉ឺន​ដុល្លារ​ សម្រាប់​ការ​អភិវឌ្ឍលើ​វិស័យ​សុខា​ភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា។ នេះ​បើតាម​ការប្រកាស​របស់​ស្ថានទូតជប៉ុន ប្រចាំ​កម្ពុជា នៅថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

មន្ទីរខេត្ត​ចំនួន​៥ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២ នឹង​ទទួល​បាន​ជំនួយ​នេះ ក្រោម​គ្រោងការណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្ស​ជាតិ​រួមមាន៖

-ផ្តល់​ជាង ១៧,៥២​ម៉ឺន​ដុល្លារ ​ឱ្យ​មន្ទីរ​សុខា​ភិបាល​ខេត្ត​ព្រះវិហារ។

-ផ្តល់​ជាង​ ៧,៩ម៉ឺនដុល្លារ ឱ្យ​អង្គការ​សុខភាព​ត្រចៀក​កម្ពុជា។

-ផ្តល់ជាង ៨,៨​ម៉ឺន​ដុល្លារ ឱ្យ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​រតនគីរី។

-ផ្តល់​ជាង ៨,៥ម៉ឺន​ដុល្លារ ឱ្យ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ក្រចេះ។

-ផ្តល់​ជាង ៧,៧​ម៉ឺនដុល្លារ ឱ្យ​អង្គការ​មូនិធិ​ខ្មែរ​ជំនួយ​ការ​សិក្សា។

-ផ្តល់​ជាង ៨,៩​ម៉ឺនដុល្លារ ឱ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន។

-ផ្តល់​ជាង​ ៨,៨ម៉ឺនដុល្លារ ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយ​មានជ័យ៕

អត្ថបទទាក់ទង