ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសមិនអត់ឱនដាច់ខាត ចំពោះការញុះញង់ធ្វើរដ្ឋប្រហារ និងបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 173
នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសមិនអត់ឱនដាច់ខាត ចំពោះការញុះញង់ធ្វើរដ្ឋប្រហារ និងបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជា នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសមិនអត់ឱនដាច់ខាត ចំពោះការញុះញង់ធ្វើរដ្ឋប្រហារ និងបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសារជាថ្មីថា នឹងមិនអត់ឱនឱ្យអ្នកដែលញុះញង់ធ្វើរដ្ឋប្រហារយោធា និងបដិវត្តន៍ពណ៌ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជាជាដាច់ខាត ព្រោះមានតែសន្តិភាពប៉ុណ្ណោះ ដែលអាចធ្វើឱ្យប្រទេសជាតិយើង បានរីកចម្រើនទៅមុខជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A ចំនួន៤០៨នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលដែលប្រទេសជាតិបាត់បង់សន្តិភាព សូម្បីតែអាយុជីវិតរបស់ខ្លួន ក៏ការពារមិនបានផង កុំថាឡើយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមនោះ។ ដូច្នេះហើយយើងត្រូវតែការសន្តិភាពឱ្យបាន ទោះក្នុងតំលៃណាក៏ដោយ៕

អត្ថបទទាក់ទង