លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៥
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាឆ្នាំទី៥ហើយ ដែលកម្ពុជារៀបចំឱ្យមានការប្រារព្ធទិវាជាតិអាហារូបត្ថម្ភ ក្នុងគោលបំណងអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយ នៅទូទាំងប្រទេសអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ។ ទិវាជាតិអាហារូបត្ថម្ភឆ្នាំ២០១៨នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «ផ្តល់អាហារូបត្ថម្ភល្អដល់កូនអ្នកគឺជាការវិនិយោគដ៏ប្រសើរបំផុត»។
ក្នុងសារលិខិតផ្ញើជូនជនរួមជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល លើកស្ទួយគុណភាពជីវិត ដោយសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានលទ្ធភាពផ្នែករូបវន្ត សង្គម និងសេដ្ឋកិច្ចប្រសើរជាងមុន ក្នុងការទទួលបានស្បៀងអាហារគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព និងសម្បូរដោយសារជាតិចិញ្ចឹម ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋមានសុខភាពល្អ និងមានផលិតភាពការងារខ្ពស់។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖