ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 124
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រសួងបញ្ជាក់ថា បន្ទាប់ពីបានតាមដានស្ថានភាពអាកាសធាតុរួចមក ឃើញថា កម្ពុជាកំពុងរងឥទ្ធិពលជ្រលងសម្ពាធទាបគ្របដណ្តប់ លើតំបន់ភាគខាងត្បូង និងតំបន់មាត់សមុទ្រ ខណៈតំបន់ភាគឦសាន និងតំបន់ភាគកណ្តាលគ្របដណ្តប់ដោយជ្រឡងសម្ពាធខ្ពស់។
យោងតាមការព្យាករណ៍លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសអាតុ នៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
១) ស្ថានភាពភ្លៀង
* ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកាបណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង់ សៀមរាប និងខេត្តបន្ទាយមានជ័យ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
* ចាប់ពីថ្ងៃទី០៧-១០ ខែវិចិ្ឆកា បណ្ដារាជធានី-ខេត្តមួយចំនួនដូចជា៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្ដាល តាកែវ និងខេត្តកំពត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គូរ។
២) ស្ថានភាពសីតុណ្ហភាព៖
* ចាប់ពីថ្ងៃទី០៦-១០ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៖
– សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២៣-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ ២៩-៣១អង្សាសេ៕