ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថាន សហការជាមួយស ស យ ក រៀបចំពិធី «រួមគ្នាដើម្បីបរិស្ថានស្អាត» នៅខេត្តព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35
ក្រសួងបរិស្ថាន សហការជាមួយស ស យ ក រៀបចំពិធី «រួមគ្នាដើម្បីបរិស្ថានស្អាត» នៅខេត្តព្រះសីហនុ ក្រសួងបរិស្ថាន សហការជាមួយស ស យ ក រៀបចំពិធី «រួមគ្នាដើម្បីបរិស្ថានស្អាត» នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅក្រុងព្រះសីហនុ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក យន្ត មីន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានចូលរួមជាអធិបតីក្នុងពិធី «រួមគ្នាដើម្បី បរិស្ថានស្អាត» ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ រដ្ឋបាលសាលាខេត្តព្រះសីហនុ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

គោលបំណងនៃកម្មវិធី គឺដើម្បីផ្តល់ចំណេះដឹងអប់រំបរិស្ថាន ផលប៉ះពាល់ ពីសំណល់ប្លាស្ទិកទៅដល់កុមារា កុមារី សិស្សានុសិស្សក្នុងក្រុងព្រះសីហនុ ដោយក្នុងនោះក៏មានរួមបញ្ចូលទាំងការបង្ហាត់បង្ហាញអំពីការលេងបាល់ទាត់ពីសំណាក់គ្រូបង្វឹកដែលមកពីក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរ។

កម្មវិធីនេះក៏មានការចូលរួម និងទទួលបានការឧបត្ថម្ភពីម្ចាស់ក្លឹបបាល់ទាត់ ភ្នំពេញក្រោន និងមន្ទីរអង្គភាពពាក់ព័ន្ធនានា គ្រាដែលគណៈអធិបតី ប្អូនៗ សិស្សានុសិស្ស រួមនិងអ្នកចូលរួមទាំងអស់ ក៏បានរួមគ្នាសំអាត អនាម័យ បរិស្ថានតំបន់ឆ្នេរអូរត្រេះ និងដាំដើមស្ងាវប្រមាណជាង ១០០ដើមផងដែរ៕

អត្ថបទទាក់ទង