ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្មអញ្ជើញពាណិជ្ជករ អាជីវករ ចូលរួមពិព័រណ៍ពាណិជ្ជកម្មថៃសម្រាប់ឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនលើឆាកអន្តរជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ មុខរបរ 38
ក្រសួងពាណិជ្ជកម្មអញ្ជើញពាណិជ្ជករ អាជីវករ ចូលរួមពិព័រណ៍ពាណិជ្ជកម្មថៃសម្រាប់ឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនលើឆាកអន្តរជាតិ ក្រសួងពាណិជ្ជកម្មអញ្ជើញពាណិជ្ជករ អាជីវករ ចូលរួមពិព័រណ៍ពាណិជ្ជកម្មថៃសម្រាប់ឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនលើឆាកអន្តរជាតិ

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដល់ពាណិជ្ជករ អាជីវករ និងសាធារណជនទូទៅឱ្យបានជ្រាបថា តាមរយៈការិយាល័យពាណិជ្ជកម្មនៃស្ថានទូតថៃ ប្រចាំកម្ពុជា នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ បានអញ្ជើញប្រទេសជាសមាជិកអាស៊ានចំនួនបី (កម្ពុជា ឡាវ មីយ៉ាន់ម៉ា) ចូលរួមពិព័រណ៍ពាណិជ្ជកម្មថៃសម្រាប់ឆ្នាំ២០១៩ ចំនួន៤ ពិព័រណ៍ដូចជា៖

១. ពិព័រណ៍ត្បូងនិងគ្រឿងអលង្ការ ក្នុងខែកុម្ភៈ
២. STYLE 2019 ក្នុងខែមេសា
៣. ពិព័រណ៍ម្ហូបអាហារអាស៊ី ក្នុងខែឧសភា
៤. ពិព័រណ៍ត្បូង និងគ្រឿងអលង្ការក្នុងខែកញ្ញា៕

សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖

អត្ថបទទាក់ទង