លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ សម្រាប់ថ្ងៃទី០៣
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ សម្រាប់ថ្ងៃទី៣ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។
គ.ជ.ប បានបញ្ជាក់ថា នៅក្របខ័ណ្ឌទូទាំងប្រទេសប្រជាពលរដ្ឋដែលអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៨,២៥២នាក់។ សរុបទាំង៣ថ្ងៃនេះ តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៨,៥១៣នាក់ អ្នកដែលបានលុបចេញពីបញ្ជី មានចំនួន២,១៤៦នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន១៩៨នាក់។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស៕