ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្ម ពន្យល់មូលហេតុនៃការកើនឡើងតម្លៃប្រេងឥន្ធនៈនៅប្រទេសកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 31
ក្រសួងពាណិជ្ជកម្ម ពន្យល់មូលហេតុនៃការកើនឡើងតម្លៃប្រេងឥន្ធនៈនៅប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្ម ពន្យល់មូលហេតុនៃការកើនឡើងតម្លៃប្រេងឥន្ធនៈនៅប្រទេសកម្ពុជា

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយ ដោយពន្យល់អំពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជា ដោយក្រសួងបញ្ជាក់ថា ការប្រែ ប្រួលតម្លៃនេះ ដោយសារតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ មានការកើតឡើង តាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខ រវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ។

ក្រសួងពន្យល់ថា ចាប់ពីពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០១៨ ប្រេងសាំងមួយធុង (បារ៉ែល) ចំណុះ១៥៦លីត្រ មិនទាន់បូកបញ្ចូលពន្ធ បានឡើងថ្លៃពី៨៦.៩៨ដុល្លារដល់៨៩.៥២ដុល្លារ ហើយប្រេងម៉ាស៊ូតចំណុះដូចគ្នា មិនទាន់បូកបញ្ចូលពន្ធបានឡើងថ្លៃពី៩២.១៧ដុល្លារ ដល់៩៦.៦៨ដុល្លារ។ តម្លៃប្រេងសាំងមិនទាន់គិតពន្ធ គឺថោកជាងប្រេងម៉ាស៊ូត។ ក្នុងការគណនាតម្លៃ គឺពន្ធលើប្រេងសាំង​ ត្រូវបានគិតខ្ពស់ជាងប្រេងម៉ាស៊ូតទើបធ្វើឱ្យប្រេងសាំងលក់រាយ ថ្លៃជាងប្រេងម៉ាស៊ូត។

ក្រសួងបញ្ជាក់ទៀតថា តម្លៃប្រេងឥន្ធនៈនេះ នឹងត្រូវបញ្ចុះចំនួន៤សេន (១៦០រៀល) ក្នុង១លីត្រនៅពេលលក់រាយតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១ ដល់ ទី១៥ ខែតុលា ឆ្នាំ២០១៨ ដោយសាំងធម្មតាតម្លៃ ៤២០០រៀលក្នុង១លីត្រ និងម៉ាស៊ូត៤០០០រៀលក្នុង១លីត្រ៕

អត្ថបទទាក់ទង