Updated៖ ស្លាប់ជិត ៥០នាក់ ដោយសាររលកយក្សស៊ូណាមិ នៅឥណ្ឌូណេស៊ី
យ៉ាងហោចណាស់មនុស្ស ៤៨នាក់បានស្លាប់ ដោយសាររលកយក្សស៊ូណាមិ ដែលបានវាយប្រហារមកលើក្រុងចំនួន២ របស់ប្រទេសឥណ្ឌូណេស៊ី កាលពីម្សិលមិញ ដែលបង្កឡើងដោយរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ។ នេះបើតាមសេចក្ដីប្រកាសរបស់ភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
ភ្នាក់ងារដដែលបន្តថា មនុស្ស ៣៥៦នាក់ បានរងរបួស នៅក្រុង Palu នៃកោះ Sulawesi ដែលមានមនុស្សរស់នៅប្រមាណជាង ៣៥ម៉ឺននាក់។ ទឹករលកដែលបានវាយប្រហារមកលើក្រុងនេះ មានកម្ពស់ ១,៥ម៉ែត្រ៕
ប្រភព៖ ខ្លីៗ