ខ្មែរប៉ុស្ដិ៍ Close

មានដឹងទេថា….!!! ប្រទេស​អាស៊ាន​១ ក្លាយ​ជា​កន្លែង​ផ្ទុក​ទិន្នន័យ​ធំ​បំផុត​របស់ Facebook ប្រចាំ​ទ្វីបអាស៊ីគឺ……………

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨ បច្ចេកវិទ្យា 40
មានដឹងទេថា….!!! ប្រទេស​អាស៊ាន​១ ក្លាយ​ជា​កន្លែង​ផ្ទុក​ទិន្នន័យ​ធំ​បំផុត​របស់ Facebook ប្រចាំ​ទ្វីបអាស៊ីគឺ…………… មានដឹងទេថា….!!! ប្រទេស​អាស៊ាន​១ ក្លាយ​ជា​កន្លែង​ផ្ទុក​ទិន្នន័យ​ធំ​បំផុត​របស់ Facebook ប្រចាំ​ទ្វីបអាស៊ីគឺ……………

ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​ចំណាយ​ទឹកប្រាក់ ១,៤ ពាន់​លាន​ដុល្លារ​សិង្ហបុរី (ប្រហែល ១,២ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​លើក​ទី១ និង​ធំ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

មជ្ឈមណ្ឌល​នេះ ស្ថិត​នៅ​ប៉ែក​ខាង​លិច ប្រទេស​សិង្ហបុរី ដោយ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​សរុប​ ១៧០០០០ ម៉ែត្រ​ការ៉េ​។


គម្រោង មជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ Facebook នៅប្រទេសសិង្ហបុរី (រូបភាព៖ Facebook Singapore)

លោក Thomas Furlong អនុ​ប្រធាន ទទួល​បន្ទុក​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ​របស់ Facebook បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ពិធី​បង្ហាញ​គម្រោង​សាងសង់​ថា មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​នេះ នឹង​ផ្ដល់​ការងារ​រាប់ពាន់​កន្លែង​។ ជាង​នេះ​ទៅ​ទៀត វា​មាន​បំពាក់​បច្ចេកវិទ្យា​ចំហាយ​ទឹក​ក្នុង​អគារ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក និង​ថាមពល​។

លោក Furlong បន្ត​ថា មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ធំ​បំផុត​ប្រចាំ​អាស៊ី​នេះ នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ក្នុង​ឆ្នាំ២០២២ ហើយ​បន្ទាប់​ទៀត Facebook មាន​គម្រោង​សាងសង់​អគារ ថ្មីៗ​បន្ថែម​ទៀត​ នៅ​ទីតាំង​ដដែល​។

ថ្លែង​ក្នុង​ពិធី​បង្ហាញ​គម្រោង​ខាងលើ លោក Chan Chun Sing រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហបុរី បាន​សាទរ​ចំពោះ​ការ​សម្រេច​ជ្រើសរើស​ប្រទេស​សិង្ហបុរី​ជា​ទីកន្លែង​សម្រាប់​ផ្ទុក​ទិន្នន័យ Facebook លើក​ដំបូង​នៅ​អាស៊ី និង​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​សិង្ហបុរី​។

យោង​តាម​របាយការណ៍​ពី​ Facebook បាន​ឲ្យដឹង​ថា គិត​ត្រឹម​ត្រី​មាស​ទី២ ឆ្នាំ​២០១៨ មាន​អ្នក​ប្រើប្រាស់​ Facebook សកម្ម ចំនួន ២,២ពាន់លាននាក់។ ក្នុង​នោះ អ្នក​ប្រើប្រាស់​សកម្ម​នៅ​ទ្វីប​អាស៊ី-ប៉ាស៊ីហ្វិក មាន​ចំនួន​ជិត ៩០០លាន​នាក់​៕