រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
នៅព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជាអធិបតីភាព នៃការបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីមកពីមន្ទីរ-អង្គភាព និងលោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុក សរុបចំនួន ៥៣នាក់ ដែលមានរបៀបវារៈដូចខាងក្រោម ៖
- ១- ធ្វើបច្ចុប្បន្នភាព និង រាយការណ៍លទ្ឋផលនៃការអនុវត្តសេចក្តីសម្រេចអង្គសន្និបាត “បូកសរុបលទ្ឋផលការងារប្រចាំ ឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៨” របស់រដ្ឋបាលខេត្ត ។
- ២- ពិនិត្យ ពិភាក្សា និង ដោះស្រាយលើបញ្ហាការសាងសង់អាគាររបស់សាលាស្រុកវ៉ារិនដែល ជាគម្រោងរបស់ខេត្ត ដែលបានផ្អាកទុកចោលរយៈពេល ០៤ឆ្នាំមកហើយ។
- ៣- ពិនិត្យ ពិភាក្សា និង ដោះស្រាយលើសំណូមពររបស់មន្ទីរអភិវឌ្ឍន៍ជនបទទាក់ទង នឹងផ្នែកផ្លូវជនបទ ផ្នែកទឹកស្អាត និងអនាម័យជនបទ។
- ៤- ពិនិត្យ ពិភាក្សា និងធ្វើបច្ចុប្បន្នភាពនៃការដោះស្រាយលើសំណួរ-សំណូមពរ ដែលបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧។
- ៥- បញ្ហាផ្សេងៗ ។