ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភាកំពុងដំណើរការការបើកសម័យប្រជុំរបស់ខ្លួនលើកដំបូងនៃនីតិកាលទី៦ នាព្រឹកនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 59
រដ្ឋសភាកំពុងដំណើរការការបើកសម័យប្រជុំរបស់ខ្លួនលើកដំបូងនៃនីតិកាលទី៦ នាព្រឹកនេះ រដ្ឋសភាកំពុងដំណើរការការបើកសម័យប្រជុំរបស់ខ្លួនលើកដំបូងនៃនីតិកាលទី៦ នាព្រឹកនេះ

រដ្ឋសភា​នីតិកាល​ទី៦ នឹង​ប្រារព្ធ​ពិធីបើក​សម័យ​ប្រជុំ​ដំបូង នៅព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨នេះ ក្រោម​ព្រះ​រាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ករុណា​ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា បាន​ឱ្យដឹង​ថា ពិធី​បើក​សម័យ​ប្រជុំ​ដំបូង​នេះ ក៏នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់ អង្គទូត​ ប្រចាំ​កម្ពុជា និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ផងដែរ។

បន្ទាប់ពី​ពិធី​បើក​សម័យ​ប្រជុំ​ដំបូង​ខាងលើ​នេះ សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី១ នីតិកាល​ទី៦ នឹង​ផ្តើម​ការងារ​ក្រោម​អធិបតីភាព​របស់​សម្តេច ហេង សំរិន ដើម្បី៖

១. សម្រេច​អំពី​សុពលភាព​នៃអាណត្តិ​របស់​សមាជិក​នីមួយៗ

២. ការ​អនុម័ត​បទ​បញ្ជា​ផ្ទៃក្នុង​នៃរដ្ឋសភា នីតិកាលទី៦។

អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋសភា បាន​ឱ្យដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ​២០១៨ រដ្ឋសភា​នឹង​ធ្វើការ​បោះឆ្នោត​​ជ្រើសតាំង​ប្រធាន អនុ​ប្រធាន រដ្ឋសភា ប្រធាន អនុ​ប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់​នៃ​រដ្ឋ​សភា និង​ផ្តល់​សេចក្តី​ទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង