នាវាទេសចរណ៍ Genting Dream របស់ប្រទេស Bahamas ចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុក្នុងថ្ងៃនេះ
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅរសៀលថ្ងៃទី ៤ ខែកញ្ញា នេះ បានឱ្យដឹងថា មាននាវាទេសចរណ៍ Genting Dream របស់ប្រទេស Bahamas បានចូលមកចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុក្នុងថ្ងៃនេះ ដែលមានភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍សរុបចំនួន ៣,៥៦២នាក់ ស្រី ២,០៣៤នាក់ ដែលក្នុងនោះមានចំនួន ២៤សញ្ជាតិ ។ នាវានេះមកពីប្រទេសម៉ាទ្បេស៊ី គោលបំណងចូលមកដើម្បីធ្វើទស្សនកិច្ច និងកំសាន្តក្នុងខេត្តព្រះសីហនុ៕
ប្រភព៖ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ