ខ្មែរប៉ុស្ដិ៍ Close

ជំនួបពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន បង្ហាញពី ទំនាក់ទំនងយ៉ាងរឹងមាំរវាងកម្ពុជា-ចិន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
ជំនួបពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន បង្ហាញពី ទំនាក់ទំនងយ៉ាងរឹងមាំរវាងកម្ពុជា-ចិន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា ជំនួបពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន បង្ហាញពី ទំនាក់ទំនងយ៉ាងរឹងមាំរវាងកម្ពុជា-ចិន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា

នៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សា ការងារជាមួយ លោក សុង ថាវ (SONG TAO) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ នៅក្នុងជំនួបព្រឹក មិញនេះ លោក SONG TAO បានជម្រាបអំពីដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជាពេលនេះគឺនាំសាររបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ជូនចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្ដែងនូវការអបអរសាទរផ្ទាល់ ចំពោះជោគជ័យដែលកម្ពុជាទទួលបានពីការបោះឆ្នោតថ្នាក់ជាតិថ្មីៗកន្លងមកនេះ។

ក្នុងនាមរដ្ឋាភិបាលចិន លោក ស៊ុន ថាវ បានបង្ហាញការគាំទ្រចំពោះ គណបក្សប្រជាជនកម្ពុជាក៏ដូចជាគាំទ្រចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍ ដើម្បីលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាជនព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនផងដែរ។ ជាងនេះទៅទៀតក៏ដើម្បីរក្សាសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់បន្ថែមទៀត។

លោក SONG TAO ក៏បានបញ្ជាក់សារជាថ្មីផងដែរថាកម្ពុជាគឺជាមិត្តចាស់ មិត្តល្អ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសចិន។ លោក បានបន្តថាកន្លងមកទោះបីមានអ្វីកើតឡើងក៏ដោយក៏ទំនាក់ទំនងនេះនៅតែបន្តយ៉ាងរឹងមាំដដែលហើយគ្មានអ្វីផ្លាស់ប្ដូរឡើយ។ ជាមួយនឹងដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយទៀតនោះ ទំនាក់ទំនងរវាងកម្ពុជា-ចិនគឺបានរីក ចម្រើនយ៉ាងឆាប់រហ័ស។

ទន្ទឹមគ្នានេះដែរ ក៏មានកិច្ចសន្យា និងកិច្ចព្រមព្រៀងជាច្រើនដែលត្រូវ បានចុះហត្ថលេខារវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជួយ កម្ពុជាឱ្យកាន់តែរីកចម្រើន។ លោក SONG TAO ក៏បានជម្រាបទៀតថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះគឺដើម្បីជំរុញករអនុវត្តរាល់កិច្ចព្រមព្រៀងទាំងឡាយណាដែលបានចុះហត្ថលេខារួចហើយ ធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនោះអនុវត្តសម្រេចបានលទ្ធផល។ លោក ក៏បានគូសបញ្ជាក់ថា ភាគីចិននឹងនៅតែបន្តជួយលើអ្វីដែលជាសេចក្តី ត្រូវការរបស់កម្ពុជា។

នៅក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពាក់មេដាយគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ជូន លោក SONG TAO ដែលបានចូលរួមប្រឹងប្រែង ជួយដល់កម្ពុជា។ លោកក៏បានអរគុណចំពោះសារដែល លោក ស៊ុន ថាវ ពាំនាំពីលោកប្រធានាធិបតី Xi Jinping ហើយក៏បានធ្វើបទបង្ហាញ ជូនលោក SONG TAO នូវកំណែទម្រង់របស់កម្ពុជាចាប់តាំងពីឆ្នាំ ២០១៣ ដែលបានធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទទួលជោគជ័យនៅក្នុងដំណើរការបោះឆ្នោតថ្នាក់ ជាតិកន្លងមក។

ជាមួយនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជម្រាបជូនលោក SONG TAO អំពីស្ថានភាពទូទៅរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះមិត្តចិន និងប្រជាជនចិនដែលកន្លងមកតែងតែបានជួយដល់កម្ពុជា និងបានផ្ដល់កិច្ចសហប្រតិបត្តិការល្អដល់កម្ពុជា ជាបន្តបន្ទាប់។

លោក ក៏បានជម្រាបទៅមិត្តចិនផងដែរថា នៅខែក្រោយនេះ លោកនឹងអញ្ជើញទៅចូលរួមពិព័រណ៌ចិននៅទីក្រុងណាននីង ប្រទេសចិន ដែលកម្ពុជាជាប្រទេសកិត្តិយសរបស់មិត្តចិន ហើយនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសវៀតណាមផងដែរ៕

អត្ថបទទាក់ទង