ខ្មែរប៉ុស្ដិ៍ Close

សត្វត្មាត​ស៊ីសាកសពស្អុយរលួយ តែ​បានជួយ​ដល់​មនុស្ស សត្វ​មិន​ធម្មតា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 51
សត្វត្មាត​ស៊ីសាកសពស្អុយរលួយ តែ​បានជួយ​ដល់​មនុស្ស សត្វ​មិន​ធម្មតា សត្វត្មាត​ស៊ីសាកសពស្អុយរលួយ តែ​បានជួយ​ដល់​មនុស្ស សត្វ​មិន​ធម្មតា

សត្វ​ត្មាត​ជា​សត្វ​ដែល​ស៊ី​សាក​សពជា​អាហារ​ ហើយ​ការ​ស៊ីសាកសពនេះអាច​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​គិតថា​សត្វនេះជា​សត្វ​កខ្វក់ ប៉ុន្តែការពិត​ជាក់ស្តែង​សត្វត្មាត​បានជួយ​ដល់​មនុស្ស និង​សត្វដទៃទៅវិញ​ទេតាមរយៈការ​ស៊ីសាកសពនេះ។
អង្គការ​ BirdLife International Cambodia Programme បាន​សរសេរនៅលើ ទំព័រហ្វេសប៊ុក​របស់​ខ្លួន​ថា​សត្វ​ត្មាត​រក្សា​បរិស្ថាន​ឱ្យ​ល្អ​ស្អាត​ និង​បង្កា​រមិន​ឱ្យ​ក្លិន​ស្អុយ​ និង​ជំងឺ​រាត​ល្បាត​ ឆ្លង​ទៅ​​មនុស្ស និង​សត្វ​ពាហ​នៈ​។ ប្រ​ភពដដែល​សរសេរទៀតថា​ សត្វត្មាត​ស៊ីសាក​សព​សត្វ​ដែល​ងាប់​ស្អុយ​រលួយ​ ដែល​សាក​សព​សត្វ​ស្អុយ​រលួយ​នោះ​ អាច​មាន​ផ្ទុក​មេ​រោគ​ឆ្លង​ ហើយ​អាច​ចម្លង​មក​មនុស្ស​ និង​សត្វ​បាន។​

ទោះយ៉ាង​ណា​មក​ដល់​ឆ្នាំ​២០១៨ នេះ​តាមរយៈ​ការ​អង្កេត​សត្វត្មាតនៅកម្ពុជាមាន​តិចជាង​១៣០​ក្បាលប៉ុណ្ណោះ។ ប្រ​ភពដដែលបន្តថា៖ «សត្វ​ត្មាត​ទាំង​នេះ​ ជា​ប្រភេទ​សត្វ​បក្សី​ ដែល​មាន​ជាតិ​អា​ស៊ីត​ខ្លាំង​ក្នុង​ក្រពះ​ ដែល​ធ្វើ​ឱ្យ​ពួក​វា​អាច​ស៊ី​សាក​សព​សត្វ​ស្អុយ​រលួយ​បាន​យ៉ាង​ងាយ​ ដោយ​សម្អាត​​សាក​សព​សត្វ​ដែល​ស្អុយ​រលួយ​អស់​ពី​ដី សត្វ​ត្មាត​បង្កា​រមិន​ឱ្យ​មាន​ជំងឺ​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ និង​សត្វ​»។

ទោះយ៉ាងណា​ប្រ​ភពខាង​លើ​ថា​សត្វត្មាត​កំពុង​ទទួលរងគ្រោះ​បាត់ជម្រក​ដោយ​ការកាប់បំផ្លាញព្រៃឈើ និង​ដោយការ​ពុល​ថ្នាំ ដែលគេ​បំពុល​សត្វព្រៃជា​ដើម។ អង្គការខាងលើ​អំពាវ​ឲ្យ​ប្រ​ជាពល​រដ្ឋ​រួមគ្នា​ជួយការពារ​សត្វត្មាត ឈប់​បរិភោគសាច់សត្វព្រៃ និង​ប្រើប្រាស់ថ្នាំបំពុល​សត្វព្រៃ៕​