កូនឈើព្រៃ និងកូនឈើហូបផ្លែសរុបប្រមាណ ៣០,០០០ដើម ត្រូវបានដាំស្តារឡើងវិញ
ពោធិ៍សាត់៖ កូនឈើព្រៃ និងកូនឈើហូបផ្លែសរុបប្រមាណ ៣០,០០០ដើម ត្រូវបានដាំស្តារឡើងវិញ និងចែកជូនប្រជាសហគមន៍ ក្រាំងរងៀង លើទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នឹងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង បានឲ្យដឹងថា ការដាំដើមឈើនេះ គឺដើម្បីរក្សាគំរបព្រៃឈើអោយនៅបៃតងជាប្រយោជន៍ជូនប្រជាពលរដ្ឋផង នឹងដើម្បីអោយកុមារជំនាន់ក្រោយស្គាល់អំពីផលប្រយោន៍នៃដើមឈើផង។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីក្រុមគ្រួសារសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តពោធិ៍សាត់ផងដែរ៕