ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នឹងគ្រោងទូលស្នើសុំការលើកលែងទោសទ្រង់ទា្រយធំសម្រាប់អ្នកកំពុងជាប់ពន្ធនាគារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 32
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នឹងគ្រោងទូលស្នើសុំការលើកលែងទោសទ្រង់ទា្រយធំសម្រាប់អ្នកកំពុងជាប់ពន្ធនាគារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នឹងគ្រោងទូលស្នើសុំការលើកលែងទោសទ្រង់ទា្រយធំសម្រាប់អ្នកកំពុងជាប់ពន្ធនាគារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកគ្រោងនឹងទូលស្នើសុំព្រះមហាក្សត្រលើកលែងទោសទ្រង់ទ្រាយធំសម្រាប់អ្នកកំពុងជាប់ពន្ធនាគារ ប៉ុន្តែសូមកុំនិយាយថាការលើកលែងទោសនេះដោយសារការគាបសង្កត់ពីបរទេសឱ្យសោះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួនជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការគ្រោងលើកលែងទោសនេះកើតឡើងពីសមានចិត្តល្អរបស់នាយករដ្ឋមន្រ្តីដើម្បីឱ្យអ្នកជាប់ពន្ធនាគារបានកែប្រែខ្លួនឡើងវិញនិងរួមរស់ជាមួយគ្រួសារនិងសង្គមជាតិ ជាពិសេសនឹងបានសប្បាយរីករាយនឹងពិធីបុណ្យខ្មែរជាច្រើននាពេលខាងមុខដូចជា៖ បុណ្យភ្ជុំបិណ្ឌ ព្រះរាជពិធីបុណ្យអុំទូក បុណ្យឯករាជ្យជាតិ និងបុណ្យខួប២០ឆ្នាំនៃនយោបាយឈ្នះឈ្នះជាដើម៕

អត្ថបទទាក់ទង