ខ្មែរប៉ុស្ដិ៍ Close

រោងចក្រថ្មីចំនួន២ទៀតត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យបើកដំណើរការដែលមានទុនវិនិយោគសរុបជិត៥លានដុល្លារអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតក្រដាសខ្ចប់ពីអាលុយមីញ៉ូមថ្មីៗចំនួន២ទៀតហើយ បើកដំណើរការនៅកម្ពុជា សរុបទុនវិនិយោគជិត៥លានដុល្លារអាមេរិក និងបង្កើតការងារចំនួន៧៤២កន្លែង។ នេះបើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន HENG MEILING (CAMBODIA) TEXTILE CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៦៤៩កន្លែង។

២៖ ក្រុមហ៊ុន EAR CHHUNG HONG INVESTMENT CO., LTD: គម្រោងបង្កើតរោងចក្រផលិតក្រដាសខ្ចប់ពី អាលុយមីញ៉ូម (ALUMINUM FOILS) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៩៣កន្លែង៕

អត្ថបទទាក់ទង