ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ៖ ដំណើរការប្រឡងបាក់ឌុបសម័យប្រឡង ២០សីហា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨ ឯកសារ 120

ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២០ សីហា ២០១៨ ដោយបានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា (បាក់ឌុប) ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយមានកិច្ចសហការយ៉ាងល្អ ពីសំណាក់អ្នកពាក់ព័ន្ធពីគ្រប់ស្ថាប័នទាំងអស់។ ដំណើរការប្រឡងរយៈពេលពីរថ្ងៃមកនេះ បេក្ខជនអវត្តមានសរុបចំនួន១,៨៩៩នាក់ ស្រី៧៤៤នាក់ ត្រូវជា១.៦៥ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។

បើតាមក្រសួង លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

សូមអានសេចក្ដីប្រកាសព័ត៌មានក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

អត្ថបទទាក់ទង