ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំបញ្ជាក់ថា ៖ ដំណើរការ​សំណេរ​ថ្ងៃទី​១ នៃ​ការប្រឡង​បាក់​ឌុប​ គឺប្រព្រឹត្តទៅ​ដោយ​រលូន​ល្អ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35
ក្រសួងអប់រំបញ្ជាក់ថា ៖ ដំណើរការ​សំណេរ​ថ្ងៃទី​១ នៃ​ការប្រឡង​បាក់​ឌុប​ គឺប្រព្រឹត្តទៅ​ដោយ​រលូន​ល្អ ក្រសួងអប់រំបញ្ជាក់ថា ៖ ដំណើរការ​សំណេរ​ថ្ងៃទី​១ នៃ​ការប្រឡង​បាក់​ឌុប​ គឺប្រព្រឹត្តទៅ​ដោយ​រលូន​ល្អ

ភ្នំពេញ​៖​ នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ បាន​ដំណើរការ​ដោយ​ភាពស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មាន​ការយកចិត្ត​ទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈកម្មការ​មេ​ប្រយោគ​គ្រប់​លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។

​ហ្វេ​សប៊ុក​ផេ​ក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង កីឡា សរសេរថា ជាទូទៅ​បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ ដោយ​ពុំ​មាន​នាំ​មក​ជាមួយ​នៅ​សំណៅ​ឯកសារ ឬ​ឧបករណ៍​ហាមឃាត់​ឡើយ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។

​ក្នុង​ដំណើរការ​សំណេរ​នា​ថ្ងៃ​ទី​១​នេះ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៥ ២៦៨ នាក់ ស្រី ៥៨ ១៥៨ នាក់ អវត្តមាន​សរុប​ចំនួន​១ ៧៥២​នាក់ ស្រី ៧១០​នាក់​។

​បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង មាន​ចំនួន​០៤​ករណី ក្នុងនោះ​ករណី​ដកហូត​ទូរស័ព្ទដៃ​ទាំង ០៣​ករណី និង​នាំ​សំណៅ​ឯកសារ​ចូល​ចំនួន​០១​ករណី ដោយឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន ៣២​ករណី ។

​ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួលបាន​ការសង្គ្រោះ​បឋម ករណី​បេក្ខជន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០១​ករណី និង​មាន ០២​ករណី ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ពុំ​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បាន ។

​បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង​០១​ករណី (​ប្រើ​ទូរស័ព្ទ​) ត្រូវបាន​បញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បន្ត​ការងា​រ​។ មាន​ភ្លៀង​ធ្លាក់ នៅ​មណ្ឌល​មួយចំនួន​ស្ថិត​នៅ​ខេត្ត​កោះកុង កែប តាកែវ ក្រចេះ រតនគិរី បន្ទាយមានជ័យ និង​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ​៕​

អត្ថបទទាក់ទង