ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញាអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋមិនឲ្យខកបំណងឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 32
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញាអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋមិនឲ្យខកបំណងឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញាអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋមិនឲ្យខកបំណងឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ បានប្តេជ្ញាបម្រើប្រជាពលរដ្ឋ និងខិតខំកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ខាងក្រោមនេះជាសំណេរទាំងស្រុងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការ៖

សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាបម្រើប្រជាពលរដ្ឋមិនអោយខកបំណង ហើយខិតខំ កសាងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ អរគុណបងប្អូនជនរួមជាតិដែលបានជូនពរខ្ញុំ នៅក្នុងឱកាសដែល ព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានព្រះរាជទានត្រាស់បង្គាប់និង ចាត់តាំងខ្ញុំជានាយករដ្ឋមន្រ្តីនៃកម្ពុជាសម្រាប់អាណត្តិទី៦ (២០១៨-២០២៣)។

ខ្ញុំប្តេជ្ញាបម្រើបងប្អូនប្រជាពលរដ្ឋមិនអោយខកបំណងឡើយ ហើយខិតខំ កសាងអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ។ បង ប្អូនត្រូវចងចាំថា គណបក្សប្រជាជន គឺជារបស់យើងទាំងអស់គ្នា ហើយ ជ័យជំនះរបស់គណបក្សប្រជាជន គឺជាជោគជ័យរួមរបស់កម្ពុជាទាំងមូល។

សូមជូនពរបងប្អូនបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា។

អត្ថបទទាក់ទង