ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធទាញព្រ័ត្រ នឹងរៀបចំធ្វើម្ចាស់ផ្ទះតំបន់ទន្លេមេគង្គមុនឈានទៅកម្រិតអាស៊ីអាគ្នេយ៍ និងស៊ីហ្គេម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 57
សហព័ន្ធទាញព្រ័ត្រ នឹងរៀបចំធ្វើម្ចាស់ផ្ទះតំបន់ទន្លេមេគង្គមុនឈានទៅកម្រិតអាស៊ីអាគ្នេយ៍ និងស៊ីហ្គេម សហព័ន្ធទាញព្រ័ត្រ នឹងរៀបចំធ្វើម្ចាស់ផ្ទះតំបន់ទន្លេមេគង្គមុនឈានទៅកម្រិតអាស៊ីអាគ្នេយ៍ និងស៊ីហ្គេម

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលថ្នាក់អន្តរជាតិ កាលពីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានជាអះអាងថា សហព័ន្ធគ្រោងនឹងរៀបចំ ធ្វើជាម្ចាស់ផ្ទះកីឡាទាញព្រ័ត្រកម្រិតតំបន់ទន្លេមេគង្គ ក្នុងពេលសមរម្យណាមួយ មុនពេល ឈានទៅដល់ កម្រិតតំបន់ជើងឯកអាស៊ីអាគ្នេយ៍ និងស៊ីហ្គេម នាពេលខាងមុខ។

Image result for សហព័ន្ធទាញព្រ័ត្រ

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគ្រោងនឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតលក្ខណៈ អន្តរជាតិមួយ ប៉ុន្តែមិនទាន់អាចឈានដល់កម្រិតអាស៊ានទេ ដោយគ្រាន់តែអញ្ជើញ​បណ្តា​ប្រទេសជាប់ដងទន្លេមេគង្គឱ្យចូលរួមប្រកួត ជាជំហានដំបូងសិន។ សហព័ន្ធកីឡាទាញព្រ័ត្រ កម្ពុជា និងសហព័ន្ធទាញព្រ័ត្រនៃប្រទេសថៃកំពុងដាក់គោលដៅទាំងអស់ ដើម្បីបង្កើនសក្តានុ ពល ក្នុងការស្នើសុំដាក់បញ្ចូលប្រភេទកីឡាជំនាញមួយនេះទៅក្នុងស៊ីហ្គេម នាពេលខាងមុខ ដែលទាំងអស់នេះគឺជាគោលដៅដ៏ចម្បង ក្នុងការអភិវឌ្ឍខ្លួនទៅកាន់អាស៊ីអាគ្នេយ៍។

Image may contain: 5 people, table and indoor

ឯកឧត្តមបានបន្ថែមថា “ប្រសិន បើយើងរៀបចំការប្រកួតថ្នាក់អាស៊ីអាគ្នេយ៍តែម្តង គឺកម្ពុជាមិនទាន់អាចនៅឡើយទេ ដោយសារកម្រិតបច្ចេក ទេសរបស់កម្ពុជានៅមានកម្រិត ម្យ៉ាងខ្លាចបាក់កម្លាំងដល់កីឡាករ កីឡាការិនីរបស់កម្ពុជាផង។ ប្រសិនបើ យើងឈ្នះត្រឹម ចំណាត់ថ្នាក់លេខ២ នៅក្នុងតំបន់ទន្លេមេគង្គមែន ពេលនោះយើងអាចឈានទៅរៀបចំ អាស៊ាន តែម្តង”៕

អត្ថបទទាក់ទង