ក្រសួងបរិស្ថាន និងអង្គការ WCS បង្ហាញរូបថតសត្វស្លាប នៅអាងត្រពាំងថ្ម
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ឧទ្យានុរក្សតំបន់ការពារទេសភាព អាង ត្រពាំងថ្មសហការជាមួយអង្គការ WCS បានបង្ហាញរូបថតសត្វស្លាបជាច្រើននៅបានចុះ ល្បាតនៅតំបន់ខាងកើតត្រពាំងក្រចាប់ ស្ថិតក្នុងអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ការចុះល្បាតនៅតំបន់ខាងកើតត្រពាំងក្រចាប់ ស្ថិតក្នុងអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គឺដើម្បី អភិរក្សសត្វស្លាប ដែលកំពុងរស់នៅក្នុងនោះ រួមមានសត្វរនាល ក្រៀលខ្យង ទុង និងសត្វកម្រមួយចំនួនទៀត ដែលពួកវាកំពុងចុះរកចំណី ដើម្បីធានាពួកវាកំពុងរស់នៅ យ៉ាងសុខសាន្ត៕