ឱកាសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៨
នៅក្នុងសេចក្តីជូនដំណឹងមួយស្តីពីការជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៨ បានប្រកាសប្រឡងជ្រើសរើសបេក្ខជន ដើម្បីចូលបម្រើការងារនៅថ្នាក់រដ្ឋបាលទៅតាមមុខជំនាញ-ឯកទេសចំនួន ១៥កន្លែង និងនៅថ្នាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្តចំនួន ១៥កន្លែង។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថាក្រសួងនឹងចាប់លក់ពាក្យ និងទទួលពាក្យ ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។
ដូច្នេះចំពោះបងប្អូនដែលមានបំណងចង់ប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាចអានព័ត៌មានទាក់ទង និងលក្ខខណ្ឌនានារបស់ក្រសួងនៅក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះបាន ហើយក៏អាចទាញយកពាក្យសុំសិទ្ធិប្រឡងតាមរយៈតំណខាងក្រោមបានដោយសេរី ៖
១-បេក្ខជនជាសិស្ស និស្សិត https://drive.google.com/open…
២-បេក្ខជនជាមន្ត្រីរាជការ https://drive.google.com/open…