វិបស្សនាស្ដីពីយុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងអប់រំ
ក្នុងគោលដៅធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបណ្ដុះធនធានមនុស្សប្រកបដោយសមត្ថភាព ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីវិបស្សនា ស្ដីពីយុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងអប់រំ ដើម្បីធ្វើកិច្ចពិភាក្សាពីអ្វីដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ និងត្រៀមរៀបចំគោលដៅសម្រាប់ឆ្នាំបន្ទាប់។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់មន្ត្រីអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តរួមគ្នាក្នុងការរៀបចំ និងអនុវត្តកម្មវិធីវិស័យអប់រំ ក្នុងរយៈពេល៥កន្លងមកនេះ៕