ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ ផ្ញើលិខិតអបអរសារទរជុំវិញការបោះឆ្នោតនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨ ឯកសារ 53

រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជានិតឡាវ លោក សែលអ៊ុមហ្សេយ ខុមម៉ាសិទ បានផ្ញើលិខិតរអបអរសាទរ ជូនចំពោះរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តិទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ប្រកបដោយភាពជោគជ័យ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រដ៏ច្រើនលើសលប់។

នៅក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ បានបន្តថា ឡាវប្ដេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែជិតស្និត ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងជាមិត្តភាពដែលកំពុងតែមានស្រាប់។ លិខិតដដែលបានបន្តថា ឡាវប្តេជ្ញាចិត្តក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីទទួលបានផ្លែផ្កាកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទទាក់ទង