ខ្មែរប៉ុស្ដិ៍ Close

លែងព្រួយបារម្ភហើយ ចេះពីវិធីមើលក្រដាស់ប្រាក់ដុល្លាពិតរឺក្លែងក្លាយមើលវីដេអូខាងក្រោម

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ នគរគំនិត 46

បញ្ហាក្រដាស់ប្រាក់ក្លែងក្លាយ ជារឿងមួយបាននិងកំពុងក្ដៅគគុកនៅលើពិភពលោក មិនថានៅប្រទេសណានោះទេ សូម្បីនៅប្រទេសខ្មែរក៏សម្បូរណាស់ដែរ។ ប្រជាពលរដ្ឋច្រើនណាស់ បានចាញ់បោកគេ ដោយសារតែក្រដាស់ប្រាក់ក្លែងក្លាយ ដោយសារតែពួកគាត់មិនសូវចេះមើលពីក្រដាស់ប្រាក់ពិត និងក្លែងក្លាយ។

តាមពិតទៅក្រដាស់ប្រាក់ពិត និងក្លែងក្លាយ មិនមានអ្វីដែលថាមិនច្រលំនោះទេ ដោយសារតែមានលក្ខណៈស្រដៀងគ្នា ស្ទើរតែដូចគ្នាទាំងស្រុងទៅហើយ សូម្បីលុយខ្មោចក៏ដូចដែរ។ បើតាមការសង្កេតលើក្រដាស់ប្រាក់ដុល្លាហ្នឹងភ្នែកទទេ គឺដូចគ្នាណាស់ តែបើយកដៃស្ទាបលើក្រដាស់ប្រាក់ពិត និងក្លែងក្លាយគឺមានសភាពលក្ខណៈខុសគ្នា អាចកត់ស្គាល់បានច្រើនចំណុច ដែលពុកម៉ែបងប្អូនអាចអនុវត្តន៍តាមវីដេអូ ដែលបានបង្ហាញណែនាំមួយឃ្លីបនេះបាន។

ជាក់ស្ដែងក្រដាស់ប្រាក់ពិត មានអក្សរគ្រើមៗ នៅពីលើក្រដាស់ប្រាក់ ព្រមទាំងមាន សញ្ញាសម្គាល់ឆ្នូតតូចមួយនៅទទឹងក្រដាស់ប្រាក់ ហើយនឹងមានរូបប្រធានាធិបតីសហរដ្ឋងាមេរិក នៅខាងក្នុងផង។ ម្យ៉ាងវិញទៀត បងអាចយកពិលនៅលើទូរស័ព្ទដៃ បើកភ្លើង រួចចាំងដាក់លើក្រដាស់ប្រាក់នោះ ពេលនោះអ្នកហ្នឹងឃើញមានអក្សរ និងរូបយ៉ាងច្បាស់ក្រលែតលេចធ្លោរឡើងយ៉ាងច្បាស់។ តែទោះបីជាយ៉ាងណា ដើម្បីជៀសវាងការខាតបង់ និងជួបរឿងសោកសៅទាំងឡាយ គួរតែប្រុងប្រយ័ត្នអោយបានខ្ពស់ និងពិនិត្យឲ្យបានត្រឹមត្រូវ មុនពេលចាកចេញពីកន្លែងដូរលុយ រឺមួយនៅកន្លែងដកលុយ ទើបប្រសើរសម្រាប់អ្នកគ្រប់គ្នា ៕


ប្រភព៖ reaksmeynew