ខ្មែរប៉ុស្ដិ៍ Close

(Update) បើទោះជា ទឹកជំនន់ដែលបានលិចក្នុងតំបន់ខ្លះនៃក្រុងស្ទឹងត្រែង មិនបានប៉ះពាល់ដល់ទីតាំងការិយាល័យបោះឆ្នោតឡើយ

ដោយ៖ ស៊ីវេត មធុរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 171

ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះថា ទឹកជំនន់ដែលបានចាប់ផ្តើមលិច តំបន់ខ្លះ នៅក្រុងស្ទឹងត្រែងនោះ មិនបានប៉ះពាល់ដល់ការិយាល័យបោះឆ្នោតនោះឡើយទេ លើកលែងតែការិយាល័យនៅស្រុកសៀមប៉ាងប៉ុណ្ណោះ ខណៈមន្រ្តី គ.ជ.ប បាននិងកំពុងចុះពិនិត្យ និងធ្វើការដោះស្រាយជូនហើយ។

ជាមួយសុវត្ថិភាពប្រជាពលរដ្ឋវិញ ត្រូវបានអភិបាលខេត្ត និងសមត្ថកិច្ចក៏បានជម្លៀសចេញពីលំនៅដ្ឋាន ទៅរកទីទួលសុវត្ថិភាពផងដែរ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ផងដែរថា ទឹកជំនន់នៅខេត្តស្ទឹងត្រែង បានប៉ះពាល់ពីរការិយាល័យតែប៉ុណ្ណោះ គឺការិយាល័យលេខ០០២៦ និងការិយាល័យលេខ០០៦៧ នៅស្រុកសៀមប៉ាង ហើយអ្វីដែរគួរឱ្យព្រួយបារម្ភ គឺការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅបោះឆ្នោត។

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានបញ្ជាក់ថា មកដល់ម៉ោង ៦៖១៥ នាទីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់១២.៤០ម៉ែត្រហើយ ដោយកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ១១.៥០ម៉ែត្រប៉ុណ្ណោះ ៕

អត្ថបទទាក់ទង