ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប បានបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៨ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ តាមបណ្តាឃុំ-សង្កាត់ ទូទាំងប្រទេសរួចរាល់ជាស្ថាពរ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 168

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៨ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នៅតាមបណ្តាឃុំ សង្កាត់ទាំង១,៦៤៦ ទូទាំងប្រទេសរួចរាល់ជាស្ថាពរហើយ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ។

គ.ជ.ប បានឱ្យដឹងថា បញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៨ ក្រៅពីបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់ នៅតាមទីប្រជុំជនក្នុងឃុំ-សង្កាត់ ក៏មានបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.voterlist.org.kh និង App Voterlist kh ផងដែរ។

យោងតាមលទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត មានចំនួន ៨,៥៤៤,៨៨៥នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,២៩៤ការិយាល័យ។ យោងតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ឆ្នាំ២០១៩ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ៣៧២,៦២៨នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ៨៨,៦២៦នាក់ រីឯការិយាល័យបោះឆ្នោតវិញ មានចំនួន ២៣,៣៦៨ការិយាល័យ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងត្រូវចាប់ផ្តើមធ្វើនៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេសក្នុងថ្ងៃតែមួយ គឺថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ និងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖

អត្ថបទទាក់ទង