ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 53
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានរំលឹកថា នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនឹងឈានចូលមកដល់ហើយ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។

ទន្ទឹមនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅលើទំព័រ Facebook នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវទៅដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឲ្យចូលរួមឃោសនាពន្យល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឲ្យបានច្បាស់នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសិទ្ធិសេរីភាព ព្រមទាំងកាតព្វកិច្ចពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ការបោះឆ្នោត គឺពង្រឹងនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ដែលនាំឲ្យប្រទេសជាតិកាន់តែរីកចម្រើន។

សារនយោបាយនៅលើទំព័រ Facebook នៅព្រឹកថ្ងៃនេះ ក៏មិនខុសពីសព្វមួយដងដែរ គឺលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្តថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំនឿ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតមក។ លោកនាយករដ្ឋមន្រ្ដី បន្ថែមទៀតថា អ្វីគ្រប់យ៉ាងដែលគណបក្សប្រជាជនកម្ពុជាកំពុងខិតខំធ្វើ គឺដើម្បីផលប្រយោជន៍កម្ពុជាទាំងមូល។

លោកបានគូសបញ្ជាក់ដូច្នេះ «អរគុណបងប្អូនជនរួមជាតិដែលមានជំនឿជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនតាំងពីដើមរហូតមក។ បងប្អូនយល់ច្បាស់ណាស់ថា គណបក្សប្រជាជន គឺជារបស់យើងទាំងអស់គ្នា។ គ្រប់អ្វីៗទាំងអស់ដែលគណបក្សប្រជាជនកំពុងខិតខំធ្វើ គឺដើម្បីផលប្រយជន៍កម្ពុជាទាំងមូល» ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិតកាលទី៦ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ សប្តាហ៍នេះ ពោលសល់តែ៣ថ្ងៃប៉ុណ្ណោះ។ ការបោះឆ្នោតអាណត្តិនេះមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងរហូតដល់ទៅ២០ ជាចំនួនមួយដ៏ច្រើនជាង ដែលការបោះឆ្នោត៥អាណត្តិកន្លងទៅមិនមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងច្រើនបែបនេះនោះឡើយ ៕

អត្ថបទទាក់ទង