ខ្មែរប៉ុស្ដិ៍ Close

គួរឲ្យកោតសរសើរ! ស្រីស្អាតម្នាក់ប្រកាសថា បើសិនលោកតាធាក់ស៊ីក្លូ ឈឺគ្មានលុយទៅពេទ្យ ខ្លួននឹងជួយឲ្យអស់លទ្ធភាព

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 41
គួរឲ្យកោតសរសើរ! ស្រីស្អាតម្នាក់ប្រកាសថា បើសិនលោកតាធាក់ស៊ីក្លូ ឈឺគ្មានលុយទៅពេទ្យ ខ្លួននឹងជួយឲ្យអស់លទ្ធភាព គួរឲ្យកោតសរសើរ! ស្រីស្អាតម្នាក់ប្រកាសថា បើសិនលោកតាធាក់ស៊ីក្លូ ឈឺគ្មានលុយទៅពេទ្យ ខ្លួននឹងជួយឲ្យអស់លទ្ធភាព

ខណៈដែលមុខរបរ​ធាក់ស៊ីក្លូមួយ​នេះកំពុងតែប្រឈមមុខនឹងការបាត់បង់ ដោយ​ពុំ​សូវ​មានមហាជនជិះ​ដូច​ពី​ពេលមុន​ ​ហើយអ្នកធាក់ស៊ីក្លូភាគច្រើនជាមនុស្សវ័យចំណាស់​ សព្វថ្ងៃ​រកបាន​គ្រាន់​តែមួយ​ចម្អែត​ក្រពះ ខ្លះរកភ្ញៀវជិះស្ទើរតែគ្មាន ហើយអ្នកប្រកបរបរនេះតែងតែខ្វះខាត ការងូតទឹក ពិសារអាហារ និងសម្រាកតែនៅតាមសំយ៉ាបផ្ទះគេ។

ដោយឃើញមនុស្សវ័យចំណាស់ដែលប្រកបរបរធាក់ស៊ីក្លូ កំពុងមានការខ្វះខាតបែបនេះ មានស្រីម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ nana nunanit បានប្រកាសថា រាល់ពេលមានមនុស្សចាស់ជរា ដែលធាក់ស៊ីក្លូធ្លាក់ខ្លួនឈឺ សូមផ្តល់ដំណឹងមកខ្លួន ដើម្បីបានជូនទៅមន្ទីរពេទ្យព្យាបាល។ ដោយម្ចាស់គណនីហ្វេសប៊ុករូបនេះបានសរសេររៀបរាប់ថា៖

“គាត់ថាពេលខ្លះមួយថ្ងៃរកមិនបានដល់មុឺនទេ បាយ១០០០រៀល ពិសារត្រីចំហុយមួយ៥០០រៀល (តេីមានកម្លាំងមកពីណា ) សម្រាន្តតាមសំយាបផ្ទះគេ (មូសខាំ ត្រូវ ខ្យល់ភ្លៀង)។ ជួលកន្លែងគេដេីម្បីងូតទឹក រឺងូតក្នុងទឹកទន្លេ ពេលឈឺគ្មានលុយទៅពេទ្យ ធាក់ៗសុីក្លូអស់កម្លាំងក៏ខ្យល់គលើសុីក្លូ។ មួយជីវិតគ្មានពាក្យថាស្រណុក ពាក្យថាជីវិតមានន័យ ជីវិតក្រខ្សត់ត្រូវអ្នកខ្លះមិនអោយតម្លៃ។ ខ្ញុំសម្រេចចិត្តថា រាល់ពេលមានលោកតាសុីក្លូណាឈឺ សូមអោយពួកគាត់ផ្តល់ដំណឹងមកខ្ញុំ ដេីម្បីជូនគាត់ទៅពេទ្យ ខ្ញុំនឹងព្យាយាមជួយអោយអស់ពីលទ្ធភាពនិងសមត្ថភាព ទោះគាត់ក្រខ្សត់ តែគាត់ប្រកបរបរសុច្ចរិត។ បេីខ្ញុំមានលទ្ធភាពចង់អោយគាត់ពិសារឆ្ងាញ់រាល់ថ្ងៃ ហូកចុកគ្រប់គ្រាន់ មានកន្លែងសម្រាន្តល្អ”៕