ខ្មែរប៉ុស្ដិ៍ Close

៨​ចំនុច របស់មេ Facebook ដែលធ្វើឲ្យបុគ្គលិកគោរពស្រលាញ់ និងចង់ធ្វើការជាមួយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
៨​ចំនុច របស់មេ Facebook ដែលធ្វើឲ្យបុគ្គលិកគោរពស្រលាញ់ និងចង់ធ្វើការជាមួយ ៨​ចំនុច របស់មេ Facebook ដែលធ្វើឲ្យបុគ្គលិកគោរពស្រលាញ់ និងចង់ធ្វើការជាមួយ

Mark Zuckerberg ស្ថិត​ក្នុង​ចំណោមស្ថាបនិក ៤ រូប​ នៅ​ពី​ក្រោយ​ការ​បង្កើត​បណ្ដាញ​សង្គម​យក្ស Facebook នា​ឆ្នាំ ២០០៤។ បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ បាន​ទទួល​ការ​ពេញ​ចិត្ត​និង​ស្រលាញ់​ពី​បណ្ដា​បុគ្គលិក​ប្រមាណ ៩៩ ភាគរយ​ក្នុង​ក្រុមហ៊ុន ចុះលោក​មាន​តិចនិក​និង​គន្លឹះ​អ្វី​ខ្លះ?

១.ការ​មិន​ប្រកាន់​ឋានានុក្រម:

Related image

បុគ្គលិក Facebook មួយ​រូប​បានរៀបរាប់​ឲ្យ​ដឹង​ថា៖ “អំឡុង​ខ្ញុំ​ចូល​បម្រើ​ការ​នៅ​ឆ្នាំ ២០១០ ខ្ញុំ​កាន់​គម្រោង​មួយ​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ ត្រូវ​ចូល​ជួប​ Zuck ជាញឹកញាប់។ ក្នុង​ពេលជួប​ជជែក​នោះ ​ការ​ឆ្លើយតប​ពី​នាយកប្រតិបត្តិ​ក្រុមហ៊ុន​លំដាប់​កំពូល​រូប​នេះ ហាក់​ពុំ​បាន​ប្រកាន់​នូវ​បុគ្គលិក​មាន​តួ​នាទី​ខ្ពស់​ទាប​ឬ​បទ​ពិសោធន៍​តិច​ច្រើន​វិញ​ឡើយ រាល់ការ​បញ្ចេញ​​គំនិត​ផ្សេងៗ​​”។

២.មិន​លាក់​បាំង​នឹង​បុគ្គលិក:

ក្រៅ​ពី​មិន​ប្រកាន់​ឋានានុក្រម ក្នុង​ការិយាល័យ​របស់ Zuckerberg មាន​ជញ្ជាំង​កញ្ចក់ ខុស​ពី CEO មួយ​ចំនួន​ដែល​ត្រូវ​ការ​ឯកជន​ភាព ប្លែក​អ្វី​តែ​បុរស​វ័យ ៣៤ ឆ្នាំ​រូប​នេះ ចង់​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​បុគ្គលិក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អារម្មណ៍​ថា​ស្មើ​ភាព​និង​ការ​ផ្តល់​តម្លៃ។

៣.លោក​មាន​ចក្ខុ​វិស័យ​ច្បាស់លាស់:

Related image

មហិច្ឆតា​នៃ​ឆាក​ជីវិត​របស់ Zuckerberg គឺចង់​ធ្វើ​ឲ្យ​ពិភពលោក​មាន​ភាព​បើកចំហ​និង​ការ​ត​ភ្ជាប់​គ្នា។ ការ​ប្តេជ្ញាចិត្ត​នេះ​​ក៏​គ្មាន​ភាព​ប្រែប្រួល​នោះ​ដែរ ដែល​នោះជា​ផ្នែក​ធំ​មួយ​ជំរុញ​មនុស្ស​នៅជុំវិញ​ មាន​ទិស​ដៅ​តែ​មួយ​ដូច​លោក។

៤.លោក​មាន​ភាព​អង់អាច:

សម្តី​ដែល​បុគ្គលិក​រមែង​និយាយ៖ “តើ​មាន​ទេ​ដែល CEO ដទៃ​ហ៊ាន​ដាក់​ទុន ១៩ ពាន់​លាន​ដុល្លារ​លើ​ក្រុមហ៊ុន​បង្កើត​សេវាកម្ម​ផ្ញើ​សារ​មួយ”។ នេះ​ជា​សារ​បង្ហាញ​ពី​ភាព​អង់អាច​របស់ Mark ដែល​ហ៊ាន​ចំណាយ​លុយ​ទិញ WhatsApp ដោយ​មិន​ស្ទាក់ស្ទើរ​ចិត្ត ប៉ុន្តែ​ជោគជ័យ​នៃ​ការ​សម្រេច​ចិត្ត​នេះ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​និង​ព្រមព្រៀង​ពី​បុគ្គលិក​របស់​លោក​ដូច​គ្នា។

៥.មិន​ប្រកាន់​រឿង​កំប៉ិកកំប៉ុក:

Image result for Mark Zuckerberg simple

Zuckerberg បង្ហាញ​ការ​គោរព​ដល់​បុគ្គលិក​តាម​រយៈ​សមត្ថភាព​នៃ​ការងារ ពុំ​មែន​ការ​តុបតែង​ខ្លួន​ឬ​ការ​រៀបចំ​តុ​ការិយាល័យ​នោះ​ឡើយ ដោយ​សូម្បី​លោក​ផ្ទាល់​ជា CEO ក៏​ស្លៀកពាក់​ត្រឹម​ខោ​ខោវប៊យ​និង​អាវ​យឺត​ជា​ឈុត​ប្រចាំ​ថ្ងៃ។

៦.ការ​ផ្តល់​ជូន​បរិយាកាស​ល្អ:

Image result for Mark Zuckerberg lunch with staff

មិន​ងាយ​រក​បាន​ទេ ចៅហ្វាយ​នាយ​ដែល​ផ្តល់​ជូន​អាហារ​ពេល​ថ្ងៃ​ត្រង់​ឥត​គិត​ថ្លៃ​និង​បរិយាកាស​សម្រាក​ពី​ការងារ ពោល​គឺ​ការ​ដែល​ចង់​បំបាត់​ស្រ្តេស​ដោយ​មិន​ចាំ​បាច់​ដើរ​ចេញ​ពី​ការិយាល័យ ពុំ​សុទ្ធសឹង​បុគ្គលិក​រាល់​គ្នា​អាច​ទទួល​បាន​នោះ​ទេ។

៧.ការ​បង្កើន​ភាព​អង់អាច​ដល់​បុគ្គលិក:

បុគ្គលិក​បម្រើ​ការ​នៅ Facebook មាន​សមត្ថភាព​បង្កើត​ភាព​ច្នៃប្រឌិត​ហួស​ដែន​កំណត់ ជា​ទម្លាប់​មួយ​ដែល​ច្រើន​មាន​ក្នុង​ក្រុមហ៊ុន​ធំៗ​ដទៃ​ទៀត។ ជា​កត្តា​ដ៏​លំបាក​មួយ ដែល​ត្រូវ​ដឹកនាំ​បុគ្គលិក​រាប់ពាន់​នាក់ ក្នុង​ការ​រក្សា​កម្រិត​សមត្ថភាព​ឲ្យ​មាន​ភាព​នឹងន ប៉ុន្តែ Zuckerberg អាច​ជោគជ័យ​លើ​វិថី​មួយ​នេះ។

៨.ការ​ប្រាស្រ័យ​ទាក់ទង​ល្អ:

Image result for mark zuckerberg discuss staff

ការ​ប្តេជ្ញា​ចិត្ត​របស់ Zuckerberg គឺ​ផ្តោត​ទៅ​លើ​ការ​ទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ទៀងទាត់ ជា​ទូទៅ​ពិបាក​ណាស់​ប្រសិន​អ្នក​ចង់​មាន​ពេលវេលា​អាច​ជួប​ចៅហ្វាយ​នាយ​អំឡុង​ពេល​ធ្វើ​គម្រោង​ធំ​ណា​មួយ ខុស​ពី Mark រមែង​ចូលរួម​មិន​ថា​ការងារ​ធំ​តូច ជា​សញ្ញា​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​ជោគជ័យ​មួយ។