ខ្មែរប៉ុស្ដិ៍ Close

មនុស្ស​ស្រី​គ្មាន​​សង្សារ​ព្រោះ​​ធ្លាប់​បែកបាក់​ស្នេហា​ពីមុន​ គឺ​ជា​នារី​ដ៏​ទាក់ទាញ​បំផុត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្នេហា 43
មនុស្ស​ស្រី​គ្មាន​​សង្សារ​ព្រោះ​​ធ្លាប់​បែកបាក់​ស្នេហា​ពីមុន​ គឺ​ជា​នារី​ដ៏​ទាក់ទាញ​បំផុត មនុស្ស​ស្រី​គ្មាន​​សង្សារ​ព្រោះ​​ធ្លាប់​បែកបាក់​ស្នេហា​ពីមុន​ គឺ​ជា​នារី​ដ៏​ទាក់ទាញ​បំផុត

តិច​នាក់​ណាស់​ដែល​បាន​ជួប​ស្នេហា​សម​បំណង​តែ​ម្ដង​ក្នុង​មួយ​ជីវិត ព្រោះ​ភាគ​ច្រើន​តែង​តែ​ជួប​រឿង​បែកបាក់គ្នា​ហើយ​ទើប​អាច​រក​ឃើញ​ស្នេហា​ពិត​មួយ​បាន។ មាន​មនុស្ស​ស្រី​មួយ​ចំនួន​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​ស្នេហា​ទាំង​ស្រុង​តែ​ម្ដង នៅ​ពេល​នាង​ជួប​ស្នេហា​បែកបាក់​​កន្លង​មក។ នេះ​អាច​ថា​មក​ពី​នាង​មិន​ចង់​ចំណាយ​ពេល​ឥត​ប្រយោជន៍​ជាមួយ​មនុស្ស​ខុស​ទៀត ឬ​អាច​មក​ពី​នាង​អស់អារម្មណ៍​ជាមួយ​មនុស្ស​ប្រុស​តែ​ម្ដង។ ការ​ពិត​មនុស្ស​ស្រី​ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​រឿង​មនោសញ្ចេតនា​ ដោយសារ​នាង​ធ្លាប់​ជួប​រឿង​បែកបាក់​គ្នា​នោះ គឺ​ជា​មនុស្ស​ស្រី​ដែល​ទាក់ទាញ​បំផុត​សម្រាប់​មនុស្ស​ប្រុស​ដែល​ចង់​បាន​​ជា​គូ​ជីវិត ៖

១. នាង​មាន​បទ​ពិសោធន៍​ស្នេហា

ការ​ពិត​មនុស្ស​ស្រី​ដែល​មាន​បទពិសោធន៍​ស្នេហា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ចំណុច​ខ្លាំង​ជាង​នារី​ដែល​មិន​ធ្លាប់​មាន​សោះ ព្រោះ​យ៉ាង​ហោច​ណាស់​នាង​អាច​យល់​ពី​ទំនាក់ទំនង​មួយ​រវាង​មនុស្ស​ ២​នាក់។ នាង​អាច​យល់​ថា​ពេល​មនុស្ស​ ២​នាក់​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា នឹង​អាច​មាន​បញ្ហា​អ្វី​កើត​ឡើង ហើយ​នាង​ត្រូវ​ត្រៀម​ខ្លួន ត្រៀម​ចិត្ត​របៀប​ណា ដើម្បី​កុំ​ឲ្យ​ជួប​រឿង​ដដែលៗ​ទៀត។

អត្ថបទទាក់ទង