ខ្មែរប៉ុស្ដិ៍ Close

ធ្លាប់ទៅលេងអណ្ដូងស្នេហ៍ សមុទ្រស្មៅនៅមណ្ឌលគិរីទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 92
ធ្លាប់ទៅលេងអណ្ដូងស្នេហ៍ សមុទ្រស្មៅនៅមណ្ឌលគិរីទេ? ធ្លាប់ទៅលេងអណ្ដូងស្នេហ៍ សមុទ្រស្មៅនៅមណ្ឌលគិរីទេ?

ស​មុ​ទ្រ​ស្មៅ​គឺជា​តំបន់​ទេសចរណ៍​បៃតង​ដ៏​ស្រស់បំព្រង ​ដែលមាន​ការទាក់ទាញ​បំផុត សមុទ្រស្មៅនេះ​មានទីតាំងនៅ​តំបន់ខ្ពង់រាប ​នា​ភាគ​ឦសាន​ប្រទេសកម្ពុជា​ ​គឺនៅ​ម្តុំ​ចំការ​ស្រល់​ នៅ​តាម​ដងផ្លូវ​ មុននឹងទៅដល់​ក្រុង​សែន​មនោ​រម្យ ដែលមានចម្ងាយប្រមាណជា ​៤​ ទៅ ៥​ គីឡូម៉ែត្រ និងនៅតាមផ្លូវទៅច្រកដាក់ដាំ ដែលអ្នកស្រុកនៅទីនោះដាក់ឈ្មោះថាអណ្ដូងស្នេហ៍។​

នៅស​មុ​ទ្រស្មៅនេះ ​ភ្ញៀវទេសចរ​ចូលចិត្ត​ទៅ​លំហែកាយ​ ​ស្រូបយក​ខ្យល់អាកាស​ពេលព្រឹក ​និង​ពេល​ល្ងាច​ ។ នៅពេល​ភ្ញៀវទេសចរ​បាន​ទៅដល់​តំបន់​រមណីយដ្ឋាន​សមុទ្រ​ស្មៅភ្លាម គឺ​គ្រប់​ភ្ញៀវទេសចរ​ទាំងអស់​ប្រាកដជា​នឹង​បាន​សប្បាយ​ ហើយឈ្លក់​វង្វេង​ជាមួយនឹង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​នៅ​ទីនោះជាក់​ជាមិនខាន​​ ។​

​សមុទ្រ​ស្មៅ​គឺជាឈ្មោះ​កន្លែង​កម្សាន្តបែប​ធម្មជាតិ​មួយដែល​​អ្នកស្រុក និងភ្ញៀវទេសចរនិយម​ហៅ ព្រោះ​កន្លែង​នោះ​អាចជួយ​លួងលោម​បំបាត់​នូវភាព​នឿយហត់​របស់​ភ្ញៀវទេសចរ​យ៉ាង​ប្រាកដ។ ប្រសិនបើ​យើង​ក្រឡេក​មើលទៅ​កាន់តែ​ឆ្ងាយ​នោះ ​ឃើញថា​ វារឹតតែ​គួរឱ្យ​អស្ចារ្យ​ណាស់សម្រាប់ជា​ចំណី​ចក្ខុ​របស់​ភ្ញៀវទេសចរ​ ដែល​បាន​មកដល់​វាលស្មៅ​ដ៏​ខៀវខ្ចី​នា​ដើមរដូវ​វស្សា​នេះ​ ។

នៅ​តំបន់​រមណីយដ្ឋានសមុទ្រ​ស្មៅនេះ មាន​ទេសភាព​ស្រស់បំព្រង​គ្រប់​រដូវ​កាល ។ សមុទ្រ​ស្មៅវា​បាន​ប្តូរ​ពណ៌​ដើម្បីបំពេញ​ចំណង់​ចំណូលចិត្តភ្ញៀវ​ទេសចរ គឺ​នៅរដូវវស្សា វា​មាន​ពណ៌​បៃតងខ្ចី ហើយ​នៅ​រដូវប្រាំង​វិញវា​បាន​ប្តូ​រទៅជា​ពណ៌​មាស​គួរឱ្យ​ទាក់ទាញ​មួយបែប​ទៀត ៕

អត្ថបទទាក់ទង