មនុស្សស្រីគ្មានសង្សារព្រោះធ្លាប់បែកបាក់ស្នេហាពីមុន គឺជានារីដ៏ទាក់ទាញបំផុត
តិចនាក់ណាស់ដែលបានជួបស្នេហាសមបំណងតែម្ដងក្នុងមួយជីវិត ព្រោះភាគច្រើនតែងតែជួបរឿងបែកបាក់គ្នាហើយទើបអាចរកឃើញស្នេហាពិតមួយបាន។ មានមនុស្សស្រីមួយចំនួនបានផ្ដាច់ខ្លួនចេញពីស្នេហាទាំងស្រុងតែម្ដង នៅពេលនាងជួបស្នេហាបែកបាក់កន្លងមក។ នេះអាចថាមកពីនាងមិនចង់ចំណាយពេលឥតប្រយោជន៍ជាមួយមនុស្សខុសទៀត ឬអាចមកពីនាងអស់អារម្មណ៍ជាមួយមនុស្សប្រុសតែម្ដង។ ការពិតមនុស្សស្រីដែលមិនពាក់ព័ន្ធជាមួយរឿងមនោសញ្ចេតនា ដោយសារនាងធ្លាប់ជួបរឿងបែកបាក់គ្នានោះ គឺជាមនុស្សស្រីដែលទាក់ទាញបំផុតសម្រាប់មនុស្សប្រុសដែលចង់បានជាគូជីវិត ៖