អុំទូកឆ្នាំនេះ អ្នកកំពតត្រៀមខ្លួនបណ្តែតប្រទីប និងទស្សនាការបាញ់កាំជ្រួចហើយឬនៅ?
មហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG × CG Tour Concert នៅទឹកដីខេត្តកំពត នាថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្បែររង្វង់មូលត្រីផ្សោត ខាងមុខឆាប់ៗនេះ នឹងមានការចែកជូននូវប្រទីបចំនួន ១,០០០ ដល់អ្នកចូលរួម ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ត្រៀមដៃគូអោយហើយទៅ!
ការនាំយកវប្បធម៌ប្រពៃណី លាយបញ្ចូលជាមួយតន្ត្រីសម័យថ្មី តាមរយៈការប្រគំតន្ត្រីដ៏កក្រើកពីសំណាក់តារាចម្រៀងក្រុម CG រួមមាន Bross La, Seav JKS, KingChi, 1NE, MC Sey ព្រមទាំងសិល្បករវ័យក្មេង Raksa និង DJ K.A នឹងបង្កើតជាទិដ្ឋភាពដ៏ទាក់ទាញ សប្បាយរីករាយ និងពោរពេញដោយមោទនភាពសម្រាប់ជាតិខ្មែរយើងផងដែរ។
សូមជម្រាបថា ក្រៅពីមហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG × CG Tour Concert នៅខេត្តកំពត Ganzberg ក៏មានមហាព្រឹត្តិការណ៍ប្រគំតន្ត្រី និងកីឡាប្រដាល់គុនខ្មែរ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ព្រមទាំងការប្រគំតន្ត្រីដ៏ធំនៅខេត្តសៀមរាបផងដែរ៕











