ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន លើកឡើងថា ប្រជាជនថៃប្រមាណ ៩០% មានជាប់ខ្សែស្រឡាយចិន និងចាត់ទុកចិនដូចជាបងប្អូន

ដោយ៖សូ សែនឬទ្ធា | 9 នាទីមុន ព័ត៌មានអន្តរជាតិ 3
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន លើកឡើងថា ប្រជាជនថៃប្រមាណ ៩០% មានជាប់ខ្សែស្រឡាយចិន និងចាត់ទុកចិនដូចជាបងប្អូន នាយករដ្ឋមន្ត្រីថៃ លោក អានុទីន លើកឡើងថា ប្រជាជនថៃប្រមាណ ៩០% មានជាប់ខ្សែស្រឡាយចិន និងចាត់ទុកចិនដូចជាបងប្អូន

យោងតាមសេចក្តីរាយការណ៍ពីទីក្រុងសិនជិន (Shenzhen) ប្រទេសចិន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦៖
ទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌៖ ថ្លែងទៅកាន់សារព័ត៌មានចិននៅក្រៅកិច្ចប្រជុំកំពូល APEC 2026 នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានពិពណ៌នាថា ថៃ និងចិន លើសពីដៃគូធម្មតា ពោលគឺជា «បងប្អូន» ដែលមិនអាចខ្វះគ្នាបាន ដោយលោកជឿថាប្រជាជនថៃប្រមាណ ៩០% មានដើមកំណើតខ្សែស្រឡាយចិនតាំងពីរាប់រយឆ្នាំមុន។
ការគាំទ្រផ្នែកសេដ្ឋកិច្ច និងការវិនិយោគ៖ លោក អានុទីន បានសង្កត់ធ្ងន់លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដោយអះអាងថា ប្រទេសថៃនឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់អាជីវកម្មរបស់ចិនជានិច្ច ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ និងធ្វើជាគោលដៅវិនិយោគសម្រាប់វិនិយោគិនចិនបន្ថែមទៀត។

អត្ថបទទាក់ទង