ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់និងគ្រប់គ្រងកម្លាំងកម្មករ ពលករ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ដោយ៖សូ សែនឬទ្ធា | ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 93
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់និងគ្រប់គ្រងកម្លាំងកម្មករ ពលករ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់និងគ្រប់គ្រងកម្លាំងកម្មករ ពលករ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបង និងប៉ៃលិនប្រារព្ធឡើងនៅក្រុងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្ត បាត់ដំបង និងប៉ៃលិនហើយសម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្តទាំងពីរនេះដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័សនិងមានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជនដោយសម្តេចបានលើកបង្ហាញពីវីរភាពនិងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព
ដែលបានយកជីវិតមកការពារជាតិមាតុភូមិ។ ដូច្នេះត្រូវតបស្នងសងគុណដល់ពួកគាត់តាមរយៈយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគាត់កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។ ចំពោះអតីតយុទ្ធជនត្រូវយកចិត្តទុកដាក់ពួកគាត់តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័សនិងមានប្រសិទ្ធភាពជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានានិងចូលរួមថែរក្សាឱ្យបានគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិនិងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀននិងបទល្មើសបច្ចេកវិទ្យា។ សម្ដេចក៏សូមឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់និងគ្រប់គ្រងនិងយកចិត្តទុកដាក់មើលថែ កម្លាំងកម្មករ ពលករ ទាំងនៅក្នុងសេដ្ឋកិច្ចនិងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយសម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ជៀសវាងភាពអសកម្មឬការគៀបសង្កត់ណាមួយនិងត្រូវចាំថាមន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន៕

អត្ថបទទាក់ទង